ជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនក្រោយធ្វើការបាញ់ប្រហារទៅលើជនជាតិចំនួន០២និងជនជាតិខ្មែរ០១បណ្តាលឲ្យរងរបួសនៅមុខសណ្ឋាគារសមុទ្រខៀវ នៅក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋបានរាយការណ៍មកថា ៖នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ វេលាម៉ោងប្រមាណ ២២និង១០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០ ២៤ មានជនជាតិចិន ចំនួន២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សចំនួន៣នាក់ (ជនជាតិចិន២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគ របាល ខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមផងដែរ ដោយជនសង្ស័យបានរត់គេចខ្លួន បាត់ពីកន្លែង កើតហេតុ។បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់វេលាម៉ោង២យប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ឈ្មោះ ZHANG TAO ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរបោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងបាន ធ្វើការដកហូតបានអាវុធខ្លី ចំនួន១ដើម ម៉ាក ZORAKI MOD 914-TD មានលេខសម្គាល់ ZRCWI02 1903-00358, បង់០១ មាន ០៨គ្រាប់(ប្រភេទ380) និងប្រដាប់ខ្ទប់សម្លេង១ និងរថយន្ដ១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-9898។បន្ទាប់ពីសួរនាំបឋមពីឈ្មោះ JIANG KUNZHENG បានឱ្យដឹងថា ករណីនេះកើតឡើង ដោយសារភាគី ទាំង២ បានឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ផ្ទុះអាវុធ បណ្តាលឲ្យ មានមនុស្ស០៣រងរបួសដូចនេះតែម្តង។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នករងរបួសមានចំនួន៣នាក់ មានឈ្មោះ៖ទី១៖ ឈ្មោះ នឿន វ៉ាន់ដេត ជនជាតិខ្មែរ មុខរបរសន្តិសុខសណ្ឋាគារ សមុទ្រខៀវ មានទីលំនៅ ក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួសប្រអប់ដៃខាងឆ្វេង និងពោះខាងឆ្វេង)។ ទី២៖ ឈ្មោះ JIANG KUNZHENG ជនជាតិចិន មុខរបរ បើករោងចក្រលក់ទំនិញ កាន់លិខិតឆ្លងដែនលេខ EF1017047 មានទីលំនៅ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយជង្វារ រាជធានីភ្នំពេញ (រងរបួស ក្រោមដោះខាងស្តាំ និងក្បាលផ្នែកខាងឆ្វេង)។ ទី៣៖ ឈ្មោះ QIN YANJUN ហៅ A NIU ជនជាតិចិន មុខរបរអ្នក ដាំដើមឈើ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ (រងរបួស ជើងខាងឆ្វេង និងក្បាលផ្នែកខាងស្តាំ)។បច្ចុប្បន្ន អ្នករងរបួសទាំង៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន។ចំពោះករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តធ្វើការសាកសួរតាមនីតិវិធីដើម្បីចាត់ ការតាមផ្លូវច្បាប់៕នាគសមុទ្រ