​នី​ការ​រ៉ា​ហ្គ័​រ រំដោះ​បាន​កម្មករ​អណ្តូងរ៉ែ​២០​នាក់​ចេញពី​កំនរ​បាក់បែក​

0

​មន្ត្រី​ទទួលខុសត្រូវ​ប្រទេស​Nicaragua បានប្រកាស់​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​បាន​ជួយសង្គ្រោះ​កម្មករ​ដែល​ជាប់គាំង​នៅក្នុង​អណ្តូងរ៉ែ​បាន​២០​នាក់ នៅក្នុង​អណ្តូងរ៉ែ El Comal ជិត​ទីក្រុង Bonanza ក្នុង​ជម្រៅ​ជាង​៨០០​ម៉ែត្រ​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល នី​កា​រ៉ា​ហ្គ័​រលោក​Rosario Murillo បានប្រកាស់​ឲ្យ​ដឹងថា មាន​កម្មករ​អណ្តូងរ៉ែ​មាស​២៩​នាក់​ជាប់គាំង​នៅ​ខាងក្នុង​ដោយសារតែ​ការបាក់​ដី​កាលពី​ថ្ងៃទី​២៨​ខែសីហា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​សង្គ្រោះបាន​២០​នាក់​នៅសល់​៩​នាក់​ទៀត​បាត់​ខ្លួន​នៅឡើយ​។​ 1

​លោក​Julio Quintero ប្រធាន​ក្រុមហ៊ុន​អណ្តូងរ៉ែ Hemco បាន​ឲ្យ​ដឹងថា អណ្តូងរ៉ែ​ខាងលើ​បាន​បិទទ្វា​កាលពី​៤​ឆ្នាំមុន​មក​ម្លេះ​ដោយសារតែ​គ្មាន​សុ​វត្ថ​ភាព​។ ប៉ុន្តែ​កម្មករ​នៅតែ​ធ្វើការ​បើទោះបី​ច្បាប់​បាន​ឲ្យ​បិទ​ហើយក៏​ដោយ​។ លោក​បន្តទៀតថា ចំណែក​ក្រុមហ៊ុន​នៅតែ​ទិញ​មាស​ពី​កម្មករ​ទាំងនោះ​ដដែល ទើបតែ​ឈប់​ទិញ​កាលពី​សប្តាហ៍​កន្លងមក​ដោយសារ​សង្ស័យ រ៉ែ​មាស់​មកពី​ប្រភព​ផ្សេង​។2

​អណ្តូងរ៉ែ​ដែល​បាក់ស្រុត​ដោយសារតែ​ការបាក់​ដី​។ អណ្តូងរ៉ែ​នេះ​រង​ផល​បះ​ពាល់​យ៉ាងខ្លាំង​ក្រោយពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​ជាច្រើន​ថ្ងៃ​កាលពី​២​ខែ​មុន កន្លងមក​ថ្មីៗ​ក៏មាន​ហេតុ​ការបាក់​ដី​ជា​ទ្រ​ង​ទ្រាយ​តូច​សម្លាប់​កម្មករ​២​នាក់​ផងដែរ​៕