​ចិន​-​រុស្ស៊ី រួមគ្នា ស្ថាបនា​បំពង់ នាំ​ឧស្ម័ន ទាញយក​ពី​ធម្មជាតិ

0

​ប្រទេស​រុស្ស៊ី និង​ចិន បាន​ឯកភាពគ្នា ដោយ​ស្ថាបនា​បំពង់​នាំ​ឧស្ម័ន ទាញយក​ពី​ធម្មជាតិ ចេញពី​តំបន់​ស៊ី​ប៊ឺ​រី ភាគ​ខាងកើត នៃ​ប្រទេស​រុស្ស៊ី ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ នៅ​ចុង​សប្តាហ៍​នេះ ក្រោម​ការចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា រវាង​ប្រទេស​ទាំងពីរ ។​ ​គេ​បានដឹងថា លោក Zhang Gaoli ឧបនាយករដ្ឋមន្ត្រី​ចិន បានធ្វើ​ដំណើរ​ទៅកាន់​ម៉ូស្គូ ទៅកាន់​ក្រុង​យ៉ា គូ​ដស៍ ដើម្បី​ចុះហត្ថលេខា លើ​កិច្ច​ព្រមព្រៀងគ្នា ស្តីពី​ការស្ថាបនា​បំពង់​នាំ​ឧស្ម័ន ពី​តំបន់​ភាគ​ខាងកើត ទៅកាន់​ប្រទេស​ចិន ។​ is

​ចំពោះ​វត្តមានរ​ប់ស​លោក Zhang មកកាន់​រុស្ស៊ី​នោះ ត្រូវបាន​គេ​ដឹងថា នេះ​ជាស​ញ្ញា​មួយ បញ្ជាក់​អំពី កិច្ចការ​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំងពីរ ហើយ​ស្ថិតក្នុង​កម្រិត​មួយ​ជ្រាលជ្រៅ​ទៀតផង ។​ ​ចំពោះ​ការស្ថាបនា​បំពង់​នាំ​ឧស្ម័ន​នឹង​ចាប់ផ្តើម​ជា​បណ្តើរៗ​នៅ​ថ្ងៃ​ចន្ទ​នេះ ចេញពី​តំបន់ ស្ថិតនៅ​ភាគ​ខាង កើត​ប្រទេស​រុស្ស៊ី ដោយ​ទាញយក​ឧស្ម័ន​ពី​ធម្មជាតិ ហើយ​តំបន់​ប្រតិបត្តិការ នៃ​ការទាញយក​ឧស្ម័ន​នោះ ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា "​ថាមពល​ស៊ី​ប៊ឺ​រី " ។

​ ​គួរបញ្ជាក់​ផងដែរ​ថា មុនពេល​ចាប់ផ្តើម​ចុះ​កិច្ច​ព្រមព្រៀងគ្នា រវាង​ភាគី​នៃ​ប្រទេស​ចិន និង​រុស្ស៊ី លើ គម្រោងការ នៃ​កា​រត​បំពង់​ឧស្ម័ន​នោះ ត្រូវបាន​គេ​ដឹងថា ការស្ថាបនា​នេះ​បានកើត​ឡើង បន្ទាប់ពី​មាន ជំនួប​ថ្នាក់ដឹកនាំ​កំពូល របស់​ប្រទេស​ចិន គឺ​លោក ស៊ី ជី​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិត ចិន និង​លោក ប្លា​ឌី​មៀ ពី​ទីន ប្រធានាធិបតី នៃ​ប្រទេស​រុស្ស៊ី

បាន​ជួប​ពិភាក្សាគ្នា​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ខែឧសភា នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន ហើយ​បាន​ឯកភាពគ្នា លើ​ផែនការ​នេះ​ឡើង និង​បន្ត រឹតចំណង​មេត្រី​ភាពល្អូកល្អឺន​នឹង​គ្នា ថែម​មួយកម្រិត​ទៀត ៕