បទបញ្ជា​របស់​សម្តេចតេជោ​ហ៊ុន​សែន​មិនទាន់អានចប់ផង ស្រាប់តែមានឈ្មួញថ្កើនថ្លើមធំ ហ៊ានលួចទៅធ្វើសកម្មភាពភ្ជួររាស់ស្រែព្រោះស្រូវ នៅក្នុងតំបន់៣ បឹងទន្លេសាប​ ស្រុកសន្ទុក

0

ខេត្តកំពង់ធំ ÷ ក្រោយបទបញ្ជា នៅតែមានពួកមេឈ្មួញថ្លើមធំពាសមេឃ នៅតែចិញ្ចឹមចិត្ត ហ៊ានលបលួចទៅធ្វើសកម្មភាពភ្ជួររាស់ស្រែព្រោះស្រូវ នៅក្នុងតំបន់៣ បឹងទន្លេសាបដែលជាតំបន់ហាមឃាត់ ដាច់ខាត ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២៕

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យអ្នក សារព័ត៌មានយើងដឹងថា នៅតំបន់បឹងចាណារ =UTM (486037/1380391) មានប្រជាពលរដ្ឋមួយចំនួនដែលកំពង់បង្ករបង្កើនផលដែលមានឈ្មោះដូចខាងក្រោមនេះ ÷
១-ឈ្មោះ អ៊ុន រ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានដីក្នុងស្ថិត នៅក្នុងដែនព្រៃលិចទឹក តំបន់៣ នៃបឹងទន្លេសាប មានស្នាមទើបតែព្រួសថ្មីនេះចំនួនជាង១៦ ហិចតា មានរយៈពេលត្រឹម១ខែ តែប៉ុណ្ណោះ
២-ឈ្មោះ ហូច ភេទប្រុស អាយុ ៣០ ជាង រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត កំពង់ធំ មានដីក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ចំនួន ប្រហែល ១៨ ហិចតា
៣-ឈ្មោះ ណាក់ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិចំបង់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត កំពង់ធំ មានដីក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបប្រហែល ០៧ ហិចតា
៤-ឈ្មោះ ភាព ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលវិហា ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានដីស្ថិតក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបប្រហែល ១៧ ហិចតា
៥-ឈ្មោះ សុខ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទួលវិហា ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានដីក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ប្រហែល២០ហិចតា
៦-ឈ្មោះ សែន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត កំពង់ធំ មានដីក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ប្រហែល ០៨ ហិចតា
៧-ឈ្មោះ លី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត កំពង់ធំ មានដីក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបប្រហែល ១៦ ហិចតា
៨-ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជីអាំ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានដីស្ថិតក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេ សាប ប្រហែល១០ហិចតា
៩-ឈ្មោះ អ៊ឹម ស៊ីណា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជីអាំ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្ត កំពង់ធំ មានដីក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ប្រហែល ១០ ហិចតា
១១-ឈ្មោះ លាវ គឹម ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិជីអាំ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្ត កំពង់ធំ មានដីស្ថិតក្មុងដែនព្រៃលិច ទឹកតំបន់៣ នៃបឹងទន្លេសាប ចំនួនប្រហែល ១០ ហិចតា
១២-ឈ្មោះ មឿន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជីអាំ ឃុំចំណារ ក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានដី ស្ថិតក្នុងដែនព្រៃលិចទឹកតំបន់៣ នៃនឹងទន្លេសាបមានចំនួនប្រហែល ១០ ហិចតា
ឈ្មោះនាក់ទាំង១១នាក់ខាងលើមេញ នៅតែព្យាយាម ចិញ្ចឹមចិត្តលួចចុះទៅ ធ្វើការបង្ករបង្កើនផលនឹងដាក់គ្រឿងចក្រ គោយន្តទន្ទ្រានភ្ជួររាស់ និងព្រោះស្រូវនៅពេលយប់ ក្នុងតំបន់ ហាមឃាត់ (តំបន់៣) នៃបឹងទន្លេសាប ។ មហាជនបានដាក់ការសង្ស័យ ទៅលើពួកពូៗ អ៊ុំៗ សមត្ថកិច្ចជំនាញ ដែលមានការគ្រប់គ្រង និងទទួលខុសត្រូវនៅក្នុងតំបន់នោះថា អាចមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធ ទើបមិនមានវិធានការបង្រ្កាបឱ្យបានជោគជ័យសោះ ចេះតែយកហេតុផលដោះសារ មកពីអញ្ចេះ មកពីអញ្ចុះសារមិនចេះចប់ រហូត បណ្តាលឱ្យបទបញ្ជា របស់ប្រមុខដឹកនាំរាជ រដ្ឋាភិបាល គ្មានប្រសិទ្ធភាព ។
អង្គភាពសារព័ត៌មានយើង ធ្វើការចុះផ្សាយខាងលើនេះ គឺគ្មានគោលបំណង ក្រៅពីការចូលរួមការពារទ្រព្យសម្បត្តិធនធានធម្មជាតិ ជាមួយនឹងរាជរដ្ឋាភិបាល និងជាតម្រុយ ដើម្បីឲ្យអស់លោកពូៗ អ៊ុំៗ មន្ត្រីជំនាញ សមត្ថកិច្ចចម្រុះថ្នាក់ខេត្ត និងថ្នាក់ជាតិ ចុះ ទៅទប់ស្កាត់ និងបង្ក្រាប ឱ្យបានទាន់ពេលវេលាផងដែរ ។
ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺជាសារមួយ ជម្រាបជូនដំណឹងទៅលោក ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សូមមេត្តាទានជ្រាប ជាព័ត័មាន ។
អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយ និងបំភ្លឺគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ពីសាមីខ្លួន ឬមន្ត្រីជំនាញណា ដែលមានការជាប់ពាក់ព័ន្ធ នៅជុំវិញអំពីបញ្ហាចុះផ្សព្វផ្សាយខាងលើនេះ គឺឱ្យមានភាពសុក្រឹត យុត្តិធម៌ ឆ្លុះបញ្ចាំងពីការពិតតែប៉ុណ្ណោះ ៕