​តើ​អាមេរិក​រងចាំ​អ្វី​បានជា​មិនទាន់​ហាន​វាយប្រហារ​ក្រុម​បង្កើត​ប្រទេស​អិស្លាម​ថ្មី​ISIL

0

​ប្រសិនបើ​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស់​របស់​ប្រទេស​ស៊ី​រី​មិន​សម្តៅ​ទៅលើ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើកបរ​របស់​អាមេរិក​ទេនោះ អាមេរិក​និង​មិន​ពិបាក​ក្នុងការ​វាយប្រហារ​ទៅលើ​ក្រុម​ISIL បង្កើត​ប្រទេស​អិស្លាម​ថ្មី​នោះឡើយ​។ តើ​អាមេរិក​កំពុងតែ​ទុក​ឲ្យ​ក្រុម​អិស្លាម​អ៊ុក​ឡុ​ក​រដ្ឋាភិបាល​ស៊ី​រី​របស់​ប្រធានាធិបតី​អាល​អាសាដ ដែល​កន្លងមក​តែងតែ​ប្រឆាំង​ទៅនឹង​អាមេរិក ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​រុស្ស៊ី ។ មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ឡើង​ថា ការដែល​អាមេរិក​មិន​ធ្វើ​សកម្មភាព​នាពេលនេះ គឺ​ទុក​ឲ្យ​ក្រុម​ISIL គ្រប់គ្រង​ស៊ី​រី​ទាំងមូល​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​អាល​អាសាដ ទើប​វាយប្រហារ ។

ទាំងនោះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ប្រឆាំង​អាម​រិ​ក​មួយចំនួនទៀត​គ្មានអ្វី​ត្រូវ​ជំទាស់​ទៀតឡើយ​។​ ​នៅពេលនេះ​អាមេរិក​បាន​បើក​ការវាយប្រហារ​ពីលើ​ដែនអាកាស់​មានកំណត់​ទៅ​លើ​ក្រុម ISIL ដោយ​មិន​បើក​ការវាយប្រហារ​ជា​ទ្រ​ង​ទ្រាយ​ធំ​នោះឡើយ​។ កម្លាំង​ទាហាន​ISIL ទោះ​ពេលនេះ​មាន​ចំនួន​ជាង​មួយ​សែន​នាក់​ក៏ដោយ​តែ​មិន​ពិបាក់​ក្នុងការ​វាយប្រហារ​ពី​អាម​រិ​ក​នោះឡើយ ដោយ​ក្រុម​ទាំងនោះ​ប្រមូលផ្តុំ​នៅ​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​។

ការដែល​អាម​រិ​ក​មិនទាន់​វាយប្រហារ​គឺ​ទុក​ឲ្យ​សហគមន៍​អន្តរជាតិ​អំពាវនាវ​ឲ្យ​អាមេរិក​អន្ត​រគម៍ នៅពេលនោះ​អ​មេ​រិ​ក​នឹង​ផ្លាស់ប្តូ​របប​ដឹកនាំ​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​ជិន​ស្និត​និង​រុស្ស៊ី​។​ ​នៅពេលនេះ​ក្រុម​ចារកម្ម​របស់​អាមេរិក​ស្ទើ​តែ​មិន​មាននៅ​ក្នុ​ប្រទេស​ស៊ី​រី ដូច្នេះ​ដើម្បី​ទប់ទល់​និង​ក្រុម​អិស្លាម​ISIL នៅក្នុង​ប្រទេស​ស៊ី​រី អាម​រិ​ក​ចាំបាច់​ត្រូវតែ​វាយប្រហារ​ពីលើ​ដែនអាកាស់ ។ ដើម្បី​សម្រេច​គោលដៅ​នោះ​អាមេរិក​ត្រូវតែ​ប​ញ្ចូ​ន​ក្រុម​ចារកម្ម CIA និង​ក្រុម​ចារកម្ម​យោធា​ទៅ​ទីនោះ​ជា​ចាំបាច់​។

ប្រទេស​ស៊ី​រី​ខុសពី​ប្រទេស​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​និ​ស្ថាន និង​ប៉ា​គី​ស្ថាន ដែល​ចារកម្ម​អាមេរិក​មាននៅ​គ្រប់ទិសទី ចំណែក​នៅក្នុង​ប្រទេស​ស៊ី​រី​វិញ​មិនមាន​ទាល់តែសោះ​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ហើយ​ពេលនេះ​ជា​ឧ​ប្ប​ស័​គ្ម​មួយ​បើ​អាម​រិ​ក​មិនអាច​តាមដាន​សកម្មភាព​រប​ស់​ក្រុម​ISIL ទេនោះ​។​នៅពេល​ខាងមុខ​ទាំង​ស៊ី​រី​និង​រុស្ស៊ី​មិនអាច​បដិសេធ​កា​រប​ញ្ចូ​ន​កម្លាំង​ចារកម្ម​របស់​អាមេរិក​បានឡើយ​។​ ​តាម​ការបកស្រាយ​រប​ស់លោក Michael Rubin មកពី​ម​ជ្ឈ​ប​ណ្ឌុ​ល​ព្រឹក្សា American Enerican Enerican Institute បាន​បញ្ចា​ក់ថា នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ប្រទេស​ប៉ា​គី​ស្ថាន ក្រុម​ចារកម្ម​អាមេរិក​អាច​ដឹង​ច្បាស់​នៅ​ទី​តាំងរបស់​មេដឹកនាំ​ក្រុម​អាល​កៃ​ដា​ដើម្បី​វាយប្រហារ​ឲ្យ​ចំ​គោលដៅ​ពីលើ​ដែនអាកាស់​។ ប៉ុន្តែ​នៅ​ស៊ី​រី​វិញ​គ្មាន​ឡើយ​។

​ ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​និ​ស្ថាន ប៉ា​គី​ស្ថាន ឬ​យេ​ម៉េ​ន អាម​រិ​ក​អាច​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​តាមដាន​គោលដៅ វាយប្រហារ​បាន​យ៉ាង​ងាយស្រួល​។​ចំណែក​នៅ​ស៊ី​រី​វិញ​ដោយមាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស់​នាំចូល​ពី​ប្រទេស​រុស្ស៊ី​អាច​វាយប្រហារ​ទៅលើ​ឧ​ប្បករ​តាមដាន​របស់​អាម​រិ​ក​គ្រប់ពេល​។ មួយវិញទៀត​ស៊ី​រី​គ្មាន​រដ្ឋាភិបាល​ណាមួយ​ដែល​អាមេរិក​អាច​ចាប់ដៃ សហការ​រារាំង​ក្រុម អិស្លាម​ISIL​។​ ​កន្លងមក​អាម​រិ​ក​ដូចជា​សហគមន៍​អឺរ៉ុប​បាន​ជួយ​ជ្រោ​ម​ជ្រេ​ង​ដល់​ក្រុមប្រឆាំង​រដ្ឋាភិបាល​លោក​អាល​អាសាដ តែ​ពេល​ក្រុមប្រឆាំង​ទាំងនោះ​ទៅណា​អស់ហើយ​? បែ​ជា​មក​លេច​ក្រុម អិស្លាម​ISIL នេះ​ទៅវិញ​។

មនុស្ស​ជាច្រើន​បានដាក់​សំណួរ​ចោទ​សួរថា ទាំងនោះ​ជា​គោលនយោបាយ​របស់​អា​មេ​រិ​ក្នុងការ​ផ្តួល​រលំ​រដ្ឋាភិបាល​ណា​ដែល​មិន​ស្តាប់​បង្កា​ប់​អា​មេ​រិ​ឬ​? កន្លងមក​ថ្មីៗ​ប្រធានាធិបតី​អាម​រិ​ក​បា​រ៉ា​ក​អូ​បា​មា​បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ធ្វើកា​រសើប​អ​ង្គេ​ត​នៅតាម​ដែនអាកាស់ នៅក្នុង​ទឹកដី​ស៊ី​រី​ជា​លើកដំបូង ក្នុងការ​ស្ទាប​ស្ទង​ការ​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​លោក​អាសាដ ទៅ​និង​សកម្មភាព​ទាំងនោះ​។​បច្ចុប្បន្ន​ក្រុម​អិស្លាម​គ្រប់គ្រង ១​ភាគ​៣​នៃ​ទឹកដី​ស៊ី​រី ហើយ​រដ្ឋាភិបាល​ស៊ី​រី​កំពុងតែ​ព្រួយបារម្ភ​ណ៍​យ៉ាងខ្លាំង​ខ្លាច​បាត់បង់​ទឹកដី​ទាំងស្រុង​ដោយសារ​ក្រុម​ISIL ដូច្នេះ​ស៊ី​រី​ដូចជា​មិនបាន​ខ្វល់ខ្វាយ​ពី​សកម្មភាព​សើ​ប​អង្កេត​របស់​អាមេរិក​ទៀ​ត​ឡើយ​។​

​ប៉ុន្តែ​នៅមាន​សំណួរ​សំខាន់​មួយ​មិនទាន់មាន​ចម្លើយ​នោះ​គឺ ក្រោយពេល​អ​មេ​រិ​ក​វាយប្រហារ​យកឈ្នះ​ក្រុម​អ៊ិ​ស្លាម​ISIL ដណ្តើមបាន​ភូមិសាស្ត្រ​ទាំងនោះ​មកវិញ តើ​កម្លាំង​ណាមួយ​ជា​អ្នកគ្រប់គ្រង​? ​កាលពី​ថ្ងៃទី​២៥​ខែសីហា​រដ្ឋមន្ត្រី​ការ​បរ​ទេ​ស៊ី​រី​បានប្រកាស់ថា រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ា​កាស ដែល​ត្រូវ​នៅ​ឯកោ​រយៈពេល​ជាង​៣​ឆ្នាំកន្លងមក​បាន​ត្រៀម​លក្ខណៈ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ទប់ទល់​និង​ក្រុម​ISIL ដោយ​រដ្ឋាភិបាល​ស៊ី​រី​មិនអាច​រារាំង​ក្រុម​នេះ​បាន​ទៀតឡើយ​បើ​ទុក​កាន់តែ​យូ​នឹងត្រូវ​បាត់បង់​ទាំងអស់​។​ ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ធ្លាប់បាន​បញ្ចា​ក់ថា អាមេរិក​គ្មាន​ទីតាំង​បណ្តាញចារកម្ម​នៅ​ទីនោះ​ធ្វើ​ម្តេច​អាច​សហការ​ជាមួយ​ស៊ី​រី​បាន ធ្វើយ៉ាងណា​ទើប​អាច​វាយប្រហារ​តាម​ដែនអាកាស​បាន ក្នុងការ​រារាំង​ក្រុម​ISIL ប្រកបដោយ​ប្រសិទ្ធិភាព​។​

​នៅពេលនេះ​រុស្ស៊ី​មិនអាច​រារាំង​សកម្មភាព​របស់​អាមេរិក​បាន​ដូច​កាលពីមុន​ទៀតឡើយ ដោយ​កំពុង​ជាប់ដៃ​ដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជួយ​ដល់​ក្រុម​និយាយ​ភាសា​រុស្សី និង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​ស្រុង​ក្រោយ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច​។ ប្រមុខ​ដឹកនាំ​រុស្ស៊ី​កំពុងតែ​ស្វែងរក​ទី​ផ្សាយ​ផ្សេង​នៅ​តំបន់​អាស៊ី ក្នុង​ការជួយ​ដល់​សេដ្ឋកិច្ច​ចៀស​ផុតពី​វិបត្តិ​។​ ​ដោយឡែក​ប្រទេស​ចិន​វិញ ក្រុម​អ៊ិ​ស្លា​ISIL ក៏បាន​គម្រាមកំហែង​វាយប្រហារ​ដណ្តើម​ការ​គ្រប់ គ្រង​នៅ​ខេត្ត​ស៊ីន​ជាំ​ង ដែលមាន​ពលរដ្ឋ​អិស្លាម​រស់នៅ​ច្រើន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីជី​ង​ពីង​ព្រួយ​បា​រម្ភា​យ៉ាងខ្លាំង​។

កន្លងមក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ អ ស ប ស្នើ​ដល់​សហគមន៍​អន្តរជាតិ​មាន​វិធានការ​ទប់ស្កាត់​ក្រុម​ISIL កំ​ឲ្យ​រីក​ធំធាតុ​។ ​ពេលនេះ​មានតែ​អាមេរិក​ប៉ុណ្ណោះ​ដែល​អាច​ទប់​ទាល់​ជាមួយ​ក្រុម​អ៊ីស្លាម​បាន ប៉ុន្តែ​អាម​រិ​ក​មិន​ធ្វើ​នោះឡើយ​អូសបន្លាយ​ពេលវេលា​ទុក​ឲ្យ​ប្រទេស​ដែល​ធ្លាប់​រារាំង​អាមេរិក​ត្រូវតែ​ស្តាប់​តាម បើ​មិន​ចង​ឲ្យ​ប្រទេស​របស់ខ្លួន​ធ្លាក់​នៅក្នុង​ភាពចលាចល​ទេនោះ​។ ចំណែក​ក្រុម​អ៊ីស្លាម វិញ ក៏​មិន​ល្ងង់​វាយប្រហារ​ទៅលើ​ប្រទេស​មហាអំណាច ដូចជា​អាមេរិក​និង​សម្ព័ន្ធ​មិ​ត​នៅ​តំបន់​អឺរ៉ុប​នោះដែរ គ្រាន់តែ​គម្រាមកំហែង​តិចតួច​ប៉ុណ្ណោះ​។ ជា​យូ​ណាស់​មកហើយ​អាម​រិ​ក​មិនដែល​ចាត់ទុក​ក្រុម​អិស្លាម ជាស​ត្រូវ​របស់ខ្លួន​នោះឡើយ ចាប់តាំងពី​ប្រធានាធិបតី​អូ​បា​ម៉ា​ឡើងកាន់ដំណែង លោក​ខិតខំ​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ិ​ស្លាម ដោយ​លោក​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ិ​ស្លាម​ជាច្រើន​ការចង​សម្ពន្ធ​មិ​ត​។​