​គ្រួសារ​សព​នាយទាហាន​ស្លាប់​២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​បានទទួល​អំណោយ​ថវិការ​របស់​រាជរដ្ធាភិបាល​ក្នុង​មួយ​គ្រួសារៗ​បាន​ចំនួន​ជាង​១៤​លាន​រៀល​។​

0

​ខេត្តបន្ទាយមានជ័យ​ :​លោក សេង ធា​រិ​ន មេបញ្ជាការ​ង​សេនាធិការ​កងពលតូច​លេខ​៥១​អមដំណើរ​ដោយ​លោក ឈឿត​លាង​នាយ​ហិរញ្ញវត្ថុ​កងពល​មេ​វ​រះ​៥១៥​និង លោក ឃួន​ជឿន បាន​នាំយក​អំណោយ​ថវិកា​របស់​រាជរដ្ធាភិបាល​ចំនួន​ជាង​២៨​លាន​រៀល​យកទៅ​ប្រគលជូន​គ្រួសារ​សព​មន្ត្រី​យោធា​ចំនួន​២​នាក់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ដោយ​បើក​ឡានតូច​ចូល​ឡាន​ដឹក​អង្កាម​យកទៅលក់​នៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​។​មន្ត្រី​យោធា​ទាំង​២​នាក់​នោះ​ធ្វើការ​នៅ​អង្គ​ភាពវរ​:​សេនា​តូច​លេខ​៥១៥​របស់​កងពល​លេខ​៥១ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​កាលពី​ម៉ោង​១១​កន្លះ​យប់​ថ្ងៃទី​១៤​សីហា​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ ២៥៨ D ត្រង់ចំនុច​ផ្លូវ​កោង ភូមិ​កូន​ត្រី​ឃុំ​កូប​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក សេង​ធា​រិ​ន បានបញ្ជាក់​ឲ្យ​ដឹងថា ថវិការ​ដែល​យកមក​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​នេះ​គឺជា​គោល​ការកែ​ទំរង់​របស់​រាជរដ្ធាភិបាល​យោងទៅតាម​អនុ​ក្រិត​ចុះ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៤​ស្តី​ការជួយ​ឧ​ប្ថ​ម្ភ​ដល់​យោធិន​ពលី​នៅក្នុង​ការបំពេញភារកិច្ច​រឺ​បេសកម្ម​ជូន​ដល់​គ្រួសារ​សព​ស្មើ​និង​ប្រាក់បៀវត្ស​សុទ្ធ​គឺជា​ប្រាក់​មូល​ដ្ធា​ន​ចំនួន​២៦​ខែ​។image (1)

​សព​មួយ​មានឈ្មោះ​វុ​ធ​សុ​កុយ​ដែ​ត ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ​ពាក់​ស័ក្តិ​៣ នៃ​វរ​សេនា​តូច​លេខ​៥១៥ កងពលតូច​ថ្មើរជើង​លេខ​៥១ លំនៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ចំនួន​ទឹកប្រាក់​១៣២៧០០០០​រៀល​យកទៅ​បើក​ជូន​លោកឪពុក​របស់​សព​ឈ្មោះ​តាត​គី ផ្ទាល់ដៃ​នៅផ្ទះ​នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះ​នេ​ត​ព្រះ ខ​រត្ត​បន្ទាយមានជ័យ ២​សព​មានឈ្មោះ​វី​រះ​សេនី​យ៏​ឯក ចិន​ពី​ដូ​រ៉ា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជា​មេបញ្ជាការ​កង​អា​នុ​សេនា​ធំ​ទី​ចំណុះ​ឲ្យ​វី​រះ​សេនា​តូច​លេខ​៥១ រស់នៅ​ភូមិ ចំការ​ត្រដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ចំនួន​ទឹកប្រាក់ ១៤៦២០០០០​រៀល​លុយ​ទាំងអស់​នោះបាន​យកទៅ​ប្រគល់​ឲ្យ​អ្នក​ម្តាយ​សព ឈ្មោះ វា​៉​ន់​កេង ផ្ទាល់ដៃ​នៅ​ភូមិ​ចំការ​ត្រដោក ឃុំ ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។image (2)

​ ​លោក​សេង​ធា​រិ​ន​បាន​បញ្ជាក់ថា​នេះ​គឺជា​អនុ​ក្រឹ​ត​ថ្មី​របស់​រាជរដ្ធាភិបាល​ហើយ​របស់​ក្រសួងការពារជាតិ​ទើបតែ​ចុះ​ហត្ថា​លេខា​មិនទាន់​ទំលាក់​សាច់ប្រាក់​ទៅ​ឲ្យ​គ្រប់​បណ្តា​អង្គភាព​ទេ​តែ​កងពល​លេខ​៥១​បាន​យក​ថវិការ​ក្នុង​អង្គភាព​មក​បង្វិល​ប្រើប្រាស់​ជូន​ដល់​គ្រួសារ​សព​មុនគេ​ទូទាំងប្រទេស​។

​លោក​តាត គី និង​លោកស្រី​វា​៉​ន់​កេង​បាន​ថ្លែង​អំ​គុណ​យ៉ាងខ្លាំង​ដល់​ប្រមុខ​រាជរដ្ធាភិបាល​ដែល​បាន​យកចិត្តទុកដាក់​ដល់​គ្រួសារ​យោធិន​ពលី​ក្នុង​បេសកម្ម​ការពារជាតិ​មាតុភូមិ​និង​ថ្លែង​អំ​គុណ​ដល់​មេបញ្ជាការ​មេបញ្ជាការរង​នាយ​នាយរង​ដែល​បាន​នាំយក​ថវិកា​រទាំង​នោះមក​ប្រគល់ដល់ដៃ​របស់​ពួកគាត់​៕image