ខេត្តសៀមរាប: សកម្មភាពដឹក ជញ្ជូន ឈើដោយខុសច្បាប់ចេញពីឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប យ៉ាងគគ្រឹកគគ្រេងដូចទឹកបាក់ទំនប់ ដោយឥតខ្លាចញញើតច្បាប់ឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា លោកភោគ.វីរៈ.នាយសង្កាត់ រដ្ឋបាលព្រៃឈើខ្វាវ.និងលោកសាំង វង្សសំរិទ្ធហៅ(ហុង ដា)នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដី អសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើស ដឹកជញ្ជូនដោយខុសច្បាប់។
សកម្មភាពដឹកជញ្ជូនឈើ.កាលពីថ្ងៃទី12ខែមករា ឆ្នាំ2022
ត្រូវបានគេដឹងថា ដឹកចេញពី ឃុំខ្វាវ ឆ្ពោះមកកាន់សិប្បកម្មភូមិខ្លាឃ្មុំ ឃុំគោកធ្លោកលើ ស្រុកជីក្រែង ខេត្តសៀមរាប បន្តកន្ទុយគ្នា.ជាច្រើនគ្រឿងតាមគោយន្តកន្ត្រៃ.យ៉ាងអាណាធិបតេយ្យ
ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ.ចូលមកក្នុងសមត្ដកិច្ច លោកសាំង វង្សសំរិទ្ធសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដី។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា ការដឹកជញ្ជូនឈើហ៊ុបដោយខុសច្បាប់ បានដឹកចូល
សិប្បកម្ម.ស្ថិតក្នុងភូមិខ្លាឃ្មុំទឹកដីរដ្ឋាលព្រៃឈើរបស់លោកសាំង វង្សសំរិទ្ធ (ហុង ដា) ដែលមានសិប្បកម្មជាច្រើន មានទាំងមានការអនុញ្ញាតិ និងមិនមានការអនុញ្ញាតិ តែជាយ៉ាងណានេះ ប្រភពឈើសុទ្ធសឹងគ្មានច្បាប់ តែគ្មានមន្រ្តីជំនាញណាចុះមកបង្រ្កាបនិងទប់ស្កាត់ឡើយ។
ទើបតែ នៅថ្ងៃទី12មករានេះ អ្នកសារព័ត៌មាន.ខលជម្រាបជូនលោកមេព្រៃដើម្បីឲ្យមកបំពេញតួនាទីជា មន្ត្រីអភិរក្សការពារទប់ស្កាត់ព្រៃឈើ.ក្នុងនោះលោកមេព្រៃបានឲ្យមន្ត្រីរបស់ខ្លួន មកទាំងទើសទាល់ ដើម្បីបង្រ្កាបនិង
រឹបអូសឈើនិងសម្ភារៈដឹកឈើខុសច្បាប់ទាំងនោះយកមករក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដីដើម្បីចាត់វិធានការតាមច្បាប់រដ្ឋបាលព្រៃឈើ។
មហាជនបានធ្វើការរិះគន់ ចំពោះលោក.ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើខេត្តសៀមរាប.ដែលគេស្គាលថាជា នាយខណ្ទមិនសូវខ្លាំង ខ្វះខាតការដឹកនាំបញ្ជាពង្រឹងសមត្ថភាព.មន្រ្តីក្រោមឱវាទ.ទើបធ្វើឲ្យបទល្មើសកើនឡើង យ៉ាងគំហុក ជាពិសេសគឺឃុំខ្វាវ៕ ដោយ.អ៊ុក ផ្លុង