​​សមត្ថកិច្ច​ប៉ូលីស​បេ​អឹម​បន្ទាយមានជ័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បន្តបន្ទាប់​គ្នា​

0

​ ​បន្ទាយ​មាន​ជ័​យៈ ករណី​គ្រឿងញៀន​ក្នុង​ខេត្តបន្ទាយមានជ័យ ពិសេស​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស និង​បេ​អឹម បាន​បណ្តាក់​គ្នា​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ទាំង​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ ។ ជាក់ស្តែង​កាលពី​ថ្ងៃទី ០១ កញ្ញា ២០១៤ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំនុច​វត្ត​ត្រាច ភូមិ​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។DSC02670

​ ​តាម​ការ​អោយដឹងពី​លោក ធិ​ន ស៊ីន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា ជាដំបូង​កំលាំង​របស់លោក​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ធឿន សាវុធ ហៅ ជាតា​ក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​បន្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ផ្សេងទៀត​រួមមាន​ឈ្មោះ ជាន សេង​ឃាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ជាន សេង​ឃាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​ទាំង​៣​មាន​ទីលំនៅ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​បាន​ដកហូត​

បាន​វត្ថុ​តាំង​មួយចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ក្រាម​សរ​ថ្លា ចំនួន​១០​កូន​ថង់​តូច​ស្មើរ​និង ៥,០​ក្រាម​, ទូរ​សព្ទ​ចំនួន​២​គ្រឿង​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​១, ឧបករណ៍​កែច្នៃ​សម្រាប់​ចាក់​មនុស្ស​ចំនួន​១, ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​ផ្សេងទៀត ។​ ​ ​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កំ​លាំ​ជំនាញ​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​បន្តទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ​

​គួរ​បញ្ចាក់​ផងដែរ​ថា តាំងពី​ដើមឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ​ទាំង​សម្ថ​កិច្ច​ប៉ូលីស និង​បេ​អឹម​បានធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់ និង​បណ្តាក់​គ្នា​ដូច​ខ្យង ៕ ​ ​ ​ ​ ​ ​ ​