ខេត្តឧត្តរមានជ័យ: នៅថ្ងៃពុធ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាអនុប្រធានប្រចាំការអនុគណៈកម្មការសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម ជាប្រធានអនុគណៈកម្មការសាងសង វិមានឈ្នះ ឈ្នះ អញ្ជើញចុះពិនិត្យទីតាំងសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមិទ្ធផលនេះបានបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ធ្វើឲ្យប្រទេសជាតិបច្ចុប្បន្ន៕ដោយ:ចាន់ ធី





































