កក្រើកមេឃកក្រើកដីទៀតហើយល្បែងស៊ីសងជល់មាន់ និង អាប៉ោង កំពុង បើក ឲ្យ លេង យ៉ាង គគ្រឹកគគ្រេង នៅក្នុង ទឹកដី ឃុំ ត្នោត ចុង ស្រង់ មិនឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយ

ខេត្តកំពត ៖ សង្វៀន ជល់ មាន់ និង អាប៉ោងដ៏ធំមួយកន្លែង បាំង ដោយ របង ស័ង្គសី ក្បែ រប៉ុស្តិ៍ រដ្ឋបាល ត្នោតចុងស្រង់ ស្ថិតនៅក្នុងភូមិ  ឃុំត្នោតចុងស្រង់ ស្រុក បន្ទាយមាស ខេត្ត កំពត កំពុង បើក ឲ្យ លេងយ៉ាង គក្រឹកគក្រេងមិនឃើញមានអាជ្ញាធរមូលដ្ឋានចុះណែនាំនិងបង្រ្កាបនោះឡើយ ទោះបីជា អ្នកសារព័ត៌មាន ខ លទូរស័ព្ទរាយការណ៍យ៉ាងណាក្តី ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាទីតាំងខាងលើនេះមានម្ចាស់ ឈ្មោះ ណាង ហើយទើបតែសម្ភោធបើក ឲ្យ លេងនៅ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២នេះដោយមានក្រុមញៀនល្បែងសម្រុកចូលលេងពពាក់ព ពួន ដូច ទឹកបាក់ទំនប់អញ្ជឹង ដោយភាគច្រើនមិនមានការពាក់ម៉ាសការពារជំងឺឆ្លង កូវីដនោះឡើយខណៈជំងឺនេះនូវ មិនទាន់សាបរលាបនៅឡើយឯជំងឺឆ្លងប្រភេទថ្មីក៏កំពុងកើតមានឡើងដ៏គួរឲ្យព្រួយបារម្មពីថ្នាក់ដឹកនាំផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់ទីតាំងខាងលើ នេះទំនងមានខ្នងបង្អែកដ៏រឹងមាំហើយមើលទៅ បានជា ហានបើកឲ្យលេងដោយមិនខ្វល់ពីការរំខានដល់អ្នកជិតខាងឡើយហើយម្យ៉ាងវិញទៀត មុននឹង ចាប់ផ្តើមបើកឲ្យលេងគឺមានរៀបចំ ធ្វើពីធីសម្ភោធដោយមានការផឹកស៊ី សប្បាយស្រេកហូរកកញ្ជ្រៀវកងរំពង ទៀតផង ។

ពាក់ព័ន្ធបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើងបានខលរាយការជូន លោក វរសេនីយ៍ទោនាក់ឌឹម អធិការនគរបាល ស្រុកបន្ទាយមាសលោកមិនលេីកទូរស័ព្វដោយឡែកលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធស្នងការនគរបាលខេត្ត កំពតក៍មិក៍មិនលេីកទូរស័ព្វដែរចុះឯណាទៅភូមិឃុំមានសុវត្ថិភាព៕