សៀមរាប៖ អំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ត្រូវបានយកឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនពិការ អតីតយុទ្ធជនពលី និងប្រជាពលរដ្ឋក្រីក្រ១០គ្រួសារ រស់នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ តាមរយះឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីរួមជាមួយអាជ្ញាធរដែន ចុះចែកអំណោយនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះបងប្អូនអតីតយុទ្ឋជនពិការ គ្រួសារ អតីតយុទ្ធជនពលី និងប្រជាពលរដ្ឋទាំងអស់ ក្នុងកាលៈទេសៈរៀនរស់ក្នុងបរិបទថ្មីនៃកូវីដ-១៩ សូមឲ្យមានការប្រុងប្រយ័ត្នកុំបីធ្វេសប្រហែសឡើយ។
ឧត្ដមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ផងដែរថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋឲ្យបាន គ្រប់ៗគ្នា និងបានអំពាវនាវឲ្យបងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងកន្លងមក ដោយមានបញ្ហាសុខភាពឬដោយកត្តាផ្សេងៗ ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព ឬកន្លែងដែលភ្នាក់ងារសុខាភិបាលបានកំណត់ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី(អូមេក្រុង) ដោយអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិងប៣កុំ ។
ចំនែកអំណោយក្នុងមួយគ្រួសារអង្ករ២៥គ.ក មី១កេស ភួយដណ្ដប់១.ទឹកត្រី១យួរ ចំពោះគ្រួសារដែលមាន សមាជិកទទួលមរណភាព ឯកឧត្ដមមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានចូលរួមក្នុងពិធីបុណ្យសព អង្ករ៥០គ.ក.មីជាតិ២កេស និងថវិកាមួយចំនួន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានអំណរគុណ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងឧត្ដមសេនីយ៍សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ ជួបតែសំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ។
ដោយ ប៊ុន រដ្ឋា







































