លោក​សេង​ធា​រិ​ន​មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១​បានដាក់​បញ្ជា​ដល់​ពលទាហាន​ត្រូវ​ពង្រឹង​វិធានការ​លុបបំបាត់​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​ឲ្យ​បាន​

0

​ ​ខេត្តបន្ទាយមានជ័យ​ ​លោក​ឧ​ត្ត​សេនីយ៍​ត្រី សេង​ធា​រិ​ន មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១​បានដាក់​បញ្ជា​និង​ក្រើនរំលឹក​ដល់​ពលទាហាន​ទាំងអស់​ត្រូវ​ពង្រឹង​វិធានការ​លុបបំបាត់​អំពើ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​ដែល​ពួក​សង្គម​ង​ងិ​ត​ជួញដូរ​មកពី​ប្រទេសជិតខាង ក្នុង​ការបើក​វគ្គ​ហ្វឹកហ្វឺន​អន្តរាគមន៍ ពិសេស​វគ្គ​២​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​សិ្ថ​ត​នៅ​ភូមិ​ជប់​វា​៉​រី​ឃុំ​ជប់​វា​៉​រី

ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​៧០​នាក់​ចំណុះអោយ​កងពលតូច​ថ្មើរជើង​លេខ​៥១​ហើយ​ការហ្វឹកហ្វឺន​នេះ​មាន​រយៈពេល ពេញ​១​ខែ​តែម្តង​។​លោក​សេង​ធា​រិ​ន​បាន​មានប្រសាសន៍​ក្នុងឱកាស​ក្នុង​សិក្ខាសាលា​សល់​ពលទាហាន​ទាំង​៧០​នាក់​នោះ​ថា ពលទាហាន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​ដើម្បី​យកចំណេះ​ដឹង​និង​ចំណេះធ្វើ​ដើម្បី​យកទៅ​ការពារ​បូរណភាព​ទឹក​និង​ប្រទេសជាតិ​ឲ្យ​បាន​គង់​វង់​។​image

លោក​សេង​ធា​រិ​ន​បាន​និយាយ​បញ្ជាក់ថា​ក្រោយ​ដែល​សិក្ខាកាម​រៀន​វគ្គ​ហ្វឹក​ហ្វើ​ន​នេះ​ចប់​ត្រូវតែ​យកទៅអនុវត្ត​នៅ​សមរភូមិ​មុខ​ពិសេស​ត្រូវ​ទប់​ស្គា​ត់​នឹង​ត្រូវមាន​វិធានការ​ចំពោះ​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​និង​វត្ថុ​បូរាណ​និង​ការជួញដូរ​មនុស្ស​ឆ្លងដែន​និង​ទំនិញគេចពន្ធ​និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែល​ពួក​សង្គម​ង​ងី​ត​តែងតែរ​កសី​ុ​នៅតាម​ប្រទេសជិតខាង​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និងimage (1)

ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​ឲ្យ​បាន​សុខសាន្ត លោក​សេង​ធា​រិ​បាន​បញ្ជាក់ថា​ក្នុងនាម​ជា​ពលទាហាន​ត្រូវ​ចេះ​គោរព​វិន័យ​កងទ័ព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រូវ​ចេះ​ការពារ​និង​ត្រូវ​ចេះ​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ជាតិ​ឲ្យ​បាន​គង់​វង់ ដូចជា កាំភ្លើង ឯកសណ្ធាន​ទ័ព​និង​របស់​ផ្សេងៗ​ទៀត ហើយ​ពលទាហាន​ទាំងអស់​ត្រូវ​ចេះ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ប្រជា​ពលរ​ដ្ធ​ឲ្យ​បានល្អ​និង​ត្រូវ​ចេះ​សហ​ប្រ​ត្តិ​ប​ត្ត​ការ​ជាមួយ​ស្ថាប​ន័​ជាតិ​និង​អន្តរជាតិ​ដើម្បី​សំរបសំរួល​លើ​ការជួយ​គ្នា​ទៅវិញទៅមក​ឲ​បាន​ខ្ជាប់ខ្ជួន​៕image (2)