សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​ចំនួន ០៤​នាក់​

0

​ ​ខេត្ត​ព្រះសីហនុៈ​ ​កំលាំង​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​០៣​នាក់ និង​ស្ត្រី​០១​នាក់ ពី​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៦ និង ១៥​នាទី ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ នៅក្បែ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិតនៅ​ក្រុមទី​៨ ភួ​មិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​IMG-20140902-WA0002

​លោក​វរសេនីយឯក សាន់ ប៊ុនថន ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៌​អោយដឹងថា កម្លាំង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​នូវ​មុខសញ្ញា​ក្រុម​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​រយះពេល​ជិត​៦​ខែ​កន្លងមកហើយ នឹង​កំណត់​មុខសញ្ញា​ឈានទៅ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ចំនួន​០៤​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ហើយ​មុខសញ្ញា​នេះ គឺ​ពួកគេ​តែងតែ​យក​គ្រឿងញៀន​ទៅ​លក់​ចែកចាយ​នៅពេលដែល​កម្មករ​រោងចក្រ​បើកប្រាក់​ខែ ។ ​

លោក សាន់ ប៊ុនថន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ អេ​ល រ៉ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ជា​ទាហាន ស្រុកកំណើត​ភូមិ​ដូន​ឡយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ទី​២ ឈ្មោះ ម៉ាន រែ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ទី​៣ ឈ្មោះ លី វី​ដាំ ភេទ​ប្រុស អាយុ ២២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​នេសាទ ស្រុកកំណើត​ភូមិ​បឹង​តា​ស្រី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ និង​ទី​៤ ឈ្មោះ ស្រី ស្រស់ ភេទ​ស្រី អាយុ ២២​ឆ្នាំ សញ្ជាតិ​ខ្មែរ ស្រុកកំណើត ឃុំ​ព្រៃ​ខ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។ ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​កម្លាំង​មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុតាង​មួយចំនួន​មានដូចជាIMG-20140902-WA0003

ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មិន​(ICE)​ទឹកកក ចំនួន ០៤​កញ្ចប់​តូច និង ០១​កញ្ចប់​ធំ ស្មើនឹង ៥.៥​ក្រាម ទូរ​សព្ទ័​ដៃ​ចំនួន ០៤​គ្រឿង ម៉ូតូ​០១​គ្រឿង បំពង់​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​០១ ថង់​សម្រាប់​ច្រកថ្នាំ​គ្រឿងញៀន​មួយចំនួនទៀត ។ ​លោក​វរសេនីយឯក សាន់ ប៊ុនថន បាន​អោយដឹងទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានធ្វើ​ការសាកសួរ​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​ណ៌​ទៅតាម​ផ្លូវច្បាប់ ​៕​ ​ ​ ​