​ចេញពី​ធនាគារ ជិះ​បម្រុង​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​អូស​ជាង​២០០​ម៉ែត្រ​ស្លាប់​ភ្លាម​

0

​កំពង់ស្ពឺ​៖ បុរស​ម្នាក់ ត្រូវបាន​រថយន្ត​បើក​បុក​ម៉ូតូ និង​អូស​ហើយ​កិន​ខ្ទេច​ខ្លួន​បែក​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កាលពី​ម៉ោងជាង ៣ រសៀល ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតក្នុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទល់មុខ​និង​ធនាគារ​អេស៊ីលីដា​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ស្ថិត ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៦-៤៧​។​gg

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១០ មួយគ្រឿង បាន​បើក​ចេញ​ពីមុខ​ធនាគារ​ឡើងលើ​ផ្លូវជាតិ​លេខ​៤​ដោយ​ប្រុង​បត់ ឆ្លង ឡើងលើ​ផ្លូវជាតិ ។​ ​ប្រភព​បន្តថា​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​ធន់​ធំ​មួយ​គ្រឿ​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​មួយ​បើក​ក្នុង​បញ្ជ​ស់ទិស គ្នា​មក​បុក ពេញទំហឹង និង​អូស​ជិត​២០០​ម៉ែត្រ ហើយ​កិន​ពីលើ​ខ្ទេច​ខ្លួន​អ្នកបើកបរ បណ្តាល​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ​។​ jjj

​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ស្វាយ ខែម ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មានមុខ​អូស​ទំនិញ​ក្នុង​ផ្សា​កំពង់ស្ពឺ​រស់នៅ​ភូមិ​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ខាងលើ​ចេញពី​មុខ​ធនាគារ មក​ឡើងលើ​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើត ។ttt

​ ​សម​ត្ថិ​កិច្ច​បាន​បន្តថា ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដល់​ចំណុខ​កើតហេតុ​ក៏មាន ឡាន​ដឹក ទំនិញ ធន់​ធំ​បាន​បើក​មកដល់ ហើយ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ធ្លាក់ចូល​ក្រោម​ឡាន​អូស​ជាង​២០០​ម៉ែត្រ​ស្លាប់​ភ្លាម​យ៉ាង​អ​នោ​ច​អធម ក្រោយ​បង្កហេតុ អ្នកបើករថយន្ត បាន​ឈប់ ហើយ​ចុះ​រត់​គេចខ្លួនបាត់ ។​ ​សមត្ថកិច្ច​មិនបាន​បញ្ជាក់ថា​រថយន្ត​ជា​របស់​ក្រុម​ណា​ទេ​តែ​បាន​ប្រាប់ថា​រថយន្ត​ម៉ាក​នីសា​ន់ ព​ណ៏​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C5803 ជា​ប្រភេទ​រថយន្ត​សណ្តោង ហើយ​អ្នក​បើ​បរបាន​បើក​មក​ទុកចោល​ខាងលិច កន្លែងកើតហេតុ​បន្តិច​រួច​ចុះ​រត់​បាត់​៕ ​