ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការគណបក្សប្រជាជន កម្ពុជាស្រុកចំការលើ

កំពង់ចាម ៖ ឯកឧត្ដម ហ៊ុន ម៉ានិត សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលេី និង ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល និងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អាគារ ទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា ស្រុកចំការលើ ដែលពិធីនេះត្រូវបាន ប្រារព្ធ ឡើង នាព្រឹក ថ្ងៃទី ១៣ខែមករាឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ផងដែរ ។

លោក ចក់ សមភាព ប្រធាន ការដ្ឋានសាងសង់បានឲ្យដឹងថាគម្រោងស្ថាបនាសាងសង់ អគារ ទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា ស្រុកចំការលេី នេះគឺមាន ២អគារ ដែល សាងសង់លេីក ផ្ទៃដី ទំហំ ប្រមាណ ជា៤៤ម៉ែត្រ គុណ នឹង ៤៨ម៉ែត្រ ក្នុងនោះ អគារទី១ គឺ សាលប្រជុំមានទំហំ ២៧ គុណ នឹង ៣៦ម៉ែត្រ ទី២ អគារ រដ្ឋបាល ដែល មាន កម្ពស់ ៣ជាន់ ទំហំ ១២ម៉ែត្រ គុណ នឹង ២៧ម៉ែត្រ ។ លោកបានឲ្យដឹងទៀតថាគម្រោងស្ថាបនាអគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកចំការលេីនេះគឺមាន រយៈពេល១៣ខែ នឹងសាងសង់ឲ្យរួចរាល់ជាស្ថាពរ ៕