ពិធីឡើងអ្នកតារបស់ជនជាតិដើមភាគតិចគួយនៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង ៖ ជនជាតិដើមភាគតិចគួយនៅភូមិរំដេង ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បាននាំគ្នារៀបចំពិធីសែនព្រេនឡើងអ្នកតា តាមទម្លាប់ដែលតែងតែធ្លាប់បានធ្វើរៀងរាល់ឆ្នាំ មិនពេលបុណ្យចូលឆ្នាំ ខណៈជិតឈានចូលមកដល់ ។ ក្នុងពិធីនេះដែរជនជាតិគួយតែងប្រារព្ធធ្វើឡើងនៅក្នុងខែមករា ជារៀងរាល់ឆ្នាំ ។

លោក សំរិទ្ធ ឃុន តំណាងជនជាតិដើមភាគតិចគួយនៅភូមិរំដេងបានលើកឡើងថា ការសែនព្រេនឡើងអ្នកតានេះ បានបង្ហាញពីការបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងប្រកបការងារបង្ករបង្កើនផលឲ្យបានភោគផលច្រើន ក៏ដូច
ជាបញ្ជាក់នូវការដឹងគុណចំពោះភោគផលស្រូវ និងថែរក្សា ក្រៅពីទុកពូជត្រូវទុកបរិភោគឲ្យបានគ្រប់គ្រាន់ ជៀសវាង ការខ្ជីខ្ជារដែលនាំឲ្យខ្វះខាត ។

លោក និល ណឹម ប្រធានគណៈកម្មការសហគមន៍ជនជាតិគួយ ក្នុងស្រុកថាឡា
បរិវ៉ាត់ បានរៀបរាប់ឲ្យដឹងនៅក្នុងពេលរៀបចំពិធីសែនព្រេនឡើងអ្នកតានោះថាៈពិធីឡើងអ្នកតានេះ បានរក្សាតពីដូនតាមក ដោយបានបង្ហាញពីប្រពៃណី និងជំ
នឿសាសនារបស់ជនជាតិគួយផងដែរ ។

លោកបញ្ជាក់ទៀតថាៈការរៀបចំពិធីសែននេះ ក៏បានជួយផ្ទេរចំណេះដឹងឲ្យទៅកូនចៅជំនាន់ក្រោយៗ ឲ្យចេះថែរក្សានូវប្រពៃណី កុំឲ្យបាត់បង់តាមបែបព្រហ្មញ្ញសាសនា និងអាចចាត់ទុកជាការដឹង
គុណដល់អ្នកថែរក្សានៅចំការស្រែ ក៏ដូចជាក្នុងភូមិជាដើមនោះ ដោយបានជួយឲ្យការរស់នៅរបស់ពួកគាត់ បានសុខ
សប្បាយផង និងបានរក្សាទំនៀមទម្លាប់បានរហូតមកដល់ពេលនេះផង ហើយក៏ បង្ហាញពីការអភិរក្សប្រពៃណីរបស់ជន
ជាតិគួយ! បើទោះបីបច្ចុប្បន្ននេះ ទំនៀមទម្លាប់ និងការរស់នៅរបស់ពួកគាត់់មួយចំនួន ត្រូវបានផ្លាស់ប្តូរ និងប្រែក្លាយខ្លះៗទៅហើយក្តី ។

សូមបញ្ជាក់ថា បងប្អូនជនជាតិដើមភាគតិចគ្រប់អំបូរ បាននាំគ្នាអភិរក្សប្រពៃណី ជាច្រើនដូចជា ពិធីសែនព្រេនស្រូវឡើងជង្រុក សែនឡើងអ្នកតា សែនប្រយុងស្រែ សែននឹកគុណដល់ម្ចាស់ព្រះម៉េរុ សែនលាបំណន់ សែនអ្នកតាម្ចាស់ស្រុកជាដើម ទៅតាមពិធីផ្សេងៗពីគ្នា ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងជួយអភិរក្សឲ្យបានគង់វង្ស ៕