​មន្ទីរ​ព័ត៌មាន​និង​សន្តិសុខ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ពង្រឹងសមត្ថភាព​ក្តាប​សភាពការណ៍​បទល្មើស​ទូទៅ​ជុំវិញ​ខេត្ត​

0

​កំពង់ស្ពឺ ៖ មន្ត្រី​កងរាជអាវុធហត្ថ នៃ​មន្ទីរ​ព័​ត៌ និង​សន្តិសុខ ចំណុះ​បញ្ជាការដ្ឋាន​ប៉េអឹម ខេត្តកំពង់ស្ពឺ បានធ្វើ​ការកោះហៅ​ប្រជុំ​ដាក់​ផែ​ក​ការណ​ចុះ​ក្តាប់​សភាព​ការ​សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស​ពាក់ព័ន្ធ​បញ្ហានយោបាយ​គ្រប់​ស្រុក​-​ក្រុង​ទាំង​៨​ទូទាំង​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក​វរៈសេនីយ៍ឯក ចាន់ ដា មេញ្ជា​កា​រង និង​នាយសេនាធិការ​អាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក​អ៊ឹម នា​ញ ប្រធាន​មន្ទីរ​សន្តិសុខ​ប៉េអឹម​ខេត្ត ព្រមទាំង​មន្ត្រី​ជាច្រើន​នាក់​ទៀត ។​ ​ការពង្រឹង​សមត្ថភាព​មន្ត្រី​អាវុធហត្ថ ក្នុងការ​គ្រប់គ្រង​ព័ត៌មាន​ទូទៅ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់​សាធារណៈ និង​សភាព​បំរែបំរួល​នយោបាយ ក្នុង​និង​ក្រៅប្រទេស​នោះ ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ។IMG-20140828-WA0005

​ ​លោក​ចាន់ ដា មេបញ្ជាការ​ង​ប៉េអឹម​បាន​និ​យាង​ថា មន្ត្រី​ជំនាញ​ទាំង​៣ ការិយាល័យ​ចំណុះឱ្យ​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ នៃ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ត្រូវតែ​អនុវត្តន៍​តាម​ផែនការ របស់​នាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា អគ្គ​មេញ្ជា​កា​រង កង​ទ​ព័ ជើងគោក និង​ជា​មេបញ្ជាការ​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក្នុង​ការចុះ​ប្រ​មី​ល​ព័ត៌មាន​ទូទៅ​ពាក់​ពា័​ន្ធ​បទល្មើស​ព្រហ្មទណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​ពេល​បញ្ហា​បំរែបម្រួល​ផ្នែក​នយោបាយ ក្រោយ​ការចង្អុលបង្ហាញ​ដោយផ្ទាល់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន ស៊ី​ប៊​ន បញ្ជាកា​ខេត្ត ។IMG-20140902-WA0008

លោក​បន្តថា គោលដៅ​សំខាន់​មន្ត្រី​ជំនាញ ត្រូវ​ចេះ​ប្រមូលផ្តុំ​ព័​ត៌​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​៨​ជុំវិញ​ខេត្ត​ឱ្យបាន​ស៊ីជម្រៅ ដើម្បី​ទប់ស្កាត់​រាល់​សភាពការណ៍​ដែល​អាច​កើតមានឡើង និង​មិនទាន់​កើត ក្នុងនោះ​យើង​ត្រូវតែ​ក្តាប់​ព័ត៌មាន​ច្បាស់លាស់ និង​វាយតម្លៃ​ឱ្យ​ត្រឹមត្រូវ មិនត្រូវ​ចេះតែ​រាយការណ៍​ឡើយ ។​ ​លោក​អ៊ឹម នា​ញ ប្រធាន​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ​បាន​និយាយថា មន្ត្រី​ទាំងអស់​ចំណុះ​ក្នុង​មន្ទីរ​បាន​បែងចែក​ការងារ​រៀងៗ​ខ្លួន ក្នុងនោះ​ត្រូវ​អនុវត្តន៍​តាម​ផែ​ក​ការ​របស់​ផ្ទៃ​ប្រទេស ក៍​ដូចជា​តាម​បទបញ្ជា​មេបញ្ជាកា​ខេត្ត ក្នុងការ​ចុះទៅ​ប្រមូល​ព័ត៌មាន​សន្តិសុខ​សង្គម សន្តិសុខ​នយោបាយ និង​ការ​វិវឌ្ឍន៍​ព័ត៌មាន​ថ្មី​ទៀត ទាក់ទង​និង​សង្គម មុខ​បទល្មើស​កើតមាន ឬ​កើតមាន​រួចហើយនោះ ត្រូវ​រាយការណ៍​មក​មន្ទីរ ព័ត៌មាន និង​សន្តិសុខ ឬ​មកកាន់​រដ្ឋបាល​សរុប ។IMG-20140902-WA0009

លោក​បន្តថា របៀប​រាយការណ៍​ត្រូវធ្វើឡើង​ដោយផ្ទាល់​តាមរយៈ​ប្រព័ន្ធ​ទូរ​ស័​ព្ឌ ឯកសារ​ត្រូវមាន​រូបថត សម្លេង ពី​គោលដៅ​ដែល​កើតមានឡើង​នៅ​សភាពការណ៍​នោះ ។​ ​សូមបញ្ជាក់ថា ការពង្រឹង​កំលាំង​រប​ស់​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ​ខេត្តកំពង់ស្ពឺ អនុវត្តន៍​តាម​បទបញ្ជា លោក​មេបញ្ជាការ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ការ​ច​ង្អុ​យ​ដោយផ្ទាល់​ពី​លោក​មេបញ្ជាការ​ខេត្ត ដាក់​ផែនការ​មក​មន្ទីរ ដើម្បី​ប្រមូល​ព័ត៌មាន​សន្តិសុខ​សង្គម នយោបាយ និង​បំរែបម្រួល​សភាពការណ៍​ថ្មីៗ​ជាច្រើន​ទៀត ក្នុង​គោលបំណង​ទប់ស្កាត់ បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព ជួន​ប្រជាពលរដ្ឋ តាមដាន់​រាល់​សភាពការណ៍​បំរែបម្រួល​ផ្នែក​នយោបាយ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ទាំងមូល​តែម្តង ។

ក្រោយពី​ការប្រជុំ​ការិយាល័យ​ជំនាញ​បានទទួល​ផែនការ​ណ៍​រួច ត្រូវ​អនុត្ត​ន៍​តាម​គោល​រៀងខ្លួន គ្រប់​ស្រុក​-​ក្រុង​ទាំង​៨ ហើយ​បើ​មាន​សភាពការណ៍​កើតឡើង គឺ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ភ្លាមៗ​ផងដែរ ។​ ​បច្ចុប្បន្ន​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​ត្រៀមកំលាំង​ចុះ​ល្បាត​តាម​គោល​សំខាន់ៗ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ការ​សន្តិសុខ និង​ទប់​ស្តា​ត់បទ​ល្មើស​ផ្សេងៗ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​តែម្តង ៕