សៀមរាប :លោកពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែងបានដឹកនាំកម្លាំគណះបញ្ជាការចម្រុះនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះដាំកូនត្នោតនៅក្នុងតំបន់បីនៃព្រៃលិចទឹក ក្នុងឃុំគោកធ្លកក្រោមស្រុកជីក្រែង ខេត្តសៀមរាប។កម្លាំងចូលរួមមានមន្ត្រីរដ្ឋាលសាលាស្រុកជីក្រែង មន្ត្រីរដ្ឋបាលជលផល មន្ត្រីបរិស្ថានកង
ប្រដាប់អាវុលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋសរុប៥០០នាក់ការដាំកូនត្នោតលើផ្ទៃដីប្រវែង៧៤០០ម(ប្រាំពីរពាន់បូនរយម៉ែត្រ)អស់គ្រាប់ត្នោតចំនួន៦០០០គ្រាប់។
លោកពៅ ប៉ុន ធឿន អភិបាលស្រុកជីក្រែងមានមតិផ្ដាំផ្ញើមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋថាសូមអោយបងប្អូនជួយថែរក្សាកូនត្នោតព្រោះវាជាខណ្ឌសីមារវាងដីស្របច្បាប់និងដីមិនស្របច្បាប់ លោកបានបន្តទៀតថាហាមបងប្អូនដែលមានដីមិនស្របច្បាប់មិនត្រូវបង្កបង្កើនផលទៀតទេព្រោះវាជាដីរដ្ឋទុកអោយត្រីពងកូន៕ ដោយ អ៊ុក ផ្លុង




































