ម៉េ​ម៉ា​យ​ចំណាស់​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ក្នុង​បន្ទប់ទឹក​នៅពេល​ត​បំបែក​អំពូល​ភ្លើង​ពេលយប់​គ្មាន​អ្នកណា​ដឹង​

0

​កំពង់ឆ្នាំង​៖​ ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ត​ភ្លើង​ដោយ​ខ្លួនឯង​នៅក្នុង​បន្ទប់ទឹក ហើយ​ត្រូវបាន​ខ្សែភ្លើង​ឆក់​ដួល​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក​គ្មាន​កូនចៅ​ណា​ដឹង​ឭ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

DSC05983​ ​ ​លោក ម៉ូត យូ នាយប៉ុស្តិ៍​រដ្ឋបាល​អណ្តូង​ស្នាយ​បានអោយដឹងថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ សួន សាម៉ន អាយុ​៦០​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​ស្ត្រី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​ស្បែក​ជើងស្រុក​កំពង់ត្រឡាច​។​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​បានអោយ​ដឹងថា​៖​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ចូលក្នុង​បន្ទប់ទឹក​ត​បំបែក​អំពូល​ភ្លើង​មួយ​នៅក្នុង​បន្ទប់ទឹក នៅពេល​ត​រួចហើយ គាត់​បាន​យក​បង់​ស្អិត​រុំ​មុខតំណរ​មួយ​ចំហៀង ពេល​កំពុង​រុំ​នោះ​ក៍​ត្រូវបាន​មុខតំណរ​ខ្សែភ្លើង​ម្ខាង​ទៀត​ឆក់​ដួល​ស្លាប់​ភ្លាមៗ​នៅក្នុង​បន្ទប់ទឹក​តែម្តង ហើយ​នៅពេល​សមត្ថកិច្ច​ទៅពិនិត្យ​សព​នៅ​កន្លែងកើតហេតុ ឃើញ​តំណរ​ខ្សែភ្លើង​ធ្លាក់​នៅលើ​ទ្រូង​របស់​ស្ត្រី​រងគ្រោះ​។​DSC05990

​ ​ក្រោយពេល​កើតហេតុ​កូនស្រី​របស់គាត់​ឈ្មោះ ភេ ស្រី​ណេ​ត អាយុ​២០​ឆ្នាំ​ជា​កម្មករ​នៅ​រោងចក្រ​ស្បែកជើង​បានមកពី​ធ្វើការ​វិញ ពេលមកដល់​ផ្ទះ​នាង​ក៍បាន​ស្រែក​ហៅរក​ម្តាយ តែ​មិន​ឭ​ម្តាយ​ឆ្លើយ ហើយ​នាង​ក៍បាន​ដើររក​ម្តាយ​នៅក្នុង​ផ្ទះ​តែ​មិនឃើញ បន្ទាប់មក​នាង​បាន​ដើរទៅ​មើល​ក្នុង​បន្ទប់ទឹក ហើយក៍​បាន​ប្រទះឃើញ​ម្តាយ​នាង​ដួល​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក​បាត់ទៅហើយ​។​ ​ ​នៅក្នុង​ករណី​ខាងលើនេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បាននាំគ្នា​ចុះទៅពិនិត្យ​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ ហើយ​បាន​រកឃើញ​ស្នាម​ឆេះ​ខ្លោច​ដោយសារ​ខ្សែភ្លើង​ឆក់​នៅលើ​មេដៃ​ខាងស្តាំ ដែល​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា ស្ត្រី​រងគ្រោះ​ពិតជា​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។

DSC05984​ ​ ​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់អោយ​កូនស្រី និង​សាច់ញាតិ​ ​ក្នុងភូមិ ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​ករណី​រងគ្រោះ​នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ ​ថា​បណ្តាលមកពី​ស្ត្រី​រងគ្រោះ​ពុំមាន​បច្ចេកទេស​ត​ភ្លើង គឺ​ចេះតែ​ត​ភ្លើង​ទាំង​ប្រថុយប្រថាន​ ​ទើប​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​ជីវិត​បែបនេះ​៕ ​