ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវបានប៉ូលីសស្រុកត្រាំកក់បង្ក្រាប

0

ខេត្តតាកែវ ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវបានប៉ូលីសស្រុកត្រាំកក់បង្ក្រាបបានទាំងព្រឹកជាមួយនឹងវត្ថុតាងជាប់ខ្លួន។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២វេលាម៉ោង០៤និង៥០នាទីព្រឹក តាមបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីសំណាក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលពពេល នៅចំណុចភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យឈ្មោះ ទូច វល័ក្ខ ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយឡែកវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់តូច ទូរស័ព្ទចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ ពូស៊្មីត