ខេត្តបន្ទាយមានជ័យ ៖ ចាប់ពីខែ មករា ឆ្នាំ ២០២២នេះ តទៅ អ្នកបើកយានយន្តលើផ្លូវជាតិផ្លូវសាធារណៈ មិនគោរពច្បាប់ចរាចរណ៍ត្រូវធ្វើការផាកវិន័យតាមច្បាប់ក្រសួងមហាផ្ទៃបានកំណត់ នេះបើតាមការអោយដឹង ពីលោកវរសេនីយឯក គី មករា ប្រធានការិយាល័យនគរបាលចរាចណ៍ជើងគោកនាថ្ងៃទី១៤ មករា២០២២។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងពេលចុះប្រតិ បត្តិការពង្រឹង និងអនុវត្តច្បាប់ចរាចរណ៍ មួយព្រឹកៗ នៅក្នុងគោលដៅនៅ ក្នុង ស្រុក ក្រុង និងទីរួមខេត្ត នៅមានអ្នកបើកបរយានយន្តបើកបញ្ច្រាស់ទិស ល្មើសច្បាប់ចរាចរណ៍ ក្នុងនោះក៏មានអ្នកបើករថយន្តមិនពាក់ខ្សែក្រវ៉ាត់ បើកបររថយន្តពុំមានប័ណ្ណបើកបរ និងបើករថយន្តដឹកអីវ៉ាន់សំពីងសំពោងលើសចំណុះមួយចំនួនផងដែរ ។លោកបាននិយាយថា យានយន្តបើកលើផ្លូវជាតិនិងផ្លូវសាធារណៈ មិនគោរពច្បាប់ចរាចរណ៍ត្រូវធ្វើការផាកវិន័យ តាមច្បាប់ក្រសួងមហាផ្ទៃបានកំណត់។ករណីបើកម៉ូតូមិនគោរពផ្លាកសញ្ញាត្រូវផាកពិន័យ១០ ម៉ឺនរៀល , ប្រើទូរសព្ទក្នុងពេលបើកបរត្រូវពិន័យ ៨ ម៉ឺនរៀល បើកក្នុងស្ថានភាពស្រវឹងផាកពិន័យ ២៥០.០០០រៀល មិនពាក់មួកសុវត្តិភាព ផាកពិន័យ ៦០.០០០រៀល បើកហួសល្បឿនកំណត់ផាកពិន័យ ៦០.០០០រៀល។
ចំពោះរថយន្តមិនគោរពផ្លាកសញ្ញាចរាចរណ៍ត្រូវផាកពិន័យ ១៥ម៉ឺនរៀល មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រូវពិ ន័យ ៧៥. ០០០ ទៅ ១៥០ ០០០ រៀល មិនគោរពផ្លាកសញ្ញាពិន័យពី ១៥០. ០០០ រៀល ទៅ ៣០០ ០០០រៀល ល្មើសក្នុងការផ្ទុកទំនិញពីន័យ ១៥០. ០០០ រៀល ទៅ ៣០០ ០០០រៀល គ្មានប័ណ្ណ បើកបរ ពិន័យ ពី ១ ២០០ ០០០ រៀល ទៅ ២ ៤០០ ០០០រៀល ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពួកក្រុមក្មេងទំនើងតែងតែបើកបរទាំងបំពានច្បាប់ចរាចរណ៍ពេលខ្លះក្មេងទាំងអស់នោះស្ថិតក្នុងក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀនជាដើម ក្នុងនោះប្រជាពលរដ្ឋមិនសូវមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ អ្នកបើកបរខ្លះបើកបរមិនគោរពច្បាប់ចរាចរណ៍ មានអ្នកបើក បរម៉ូតូខ្លះមិនបានពាក់មួកសុវត្តិភាពហើយបើកក្នុងល្បឿនលៀនដែលច្បាប់ហាមឃាត់ ដឹកសំពីងសំពោង អ្នកបើកខ្លះមិនបានចូលរៀនបើកបរច្បាប់ចរាចរណ៍ផ្លូវគោក។
កន្លងមកពេលដែលមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ និស្សិត សិស្សសាលា ដូចជានៅតាមសហគមន៍ នៅតាមទីសាធារណៈ នៅតាមវិទ្យាល័យ នៅតាមសាលារៀន ជាដើមធ្វើឲ្យប្រពលរដ្ឋជាច្រើននាក់មិនទាន់បានយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅឡើយ។ប៉ុន្តែប្រជាពលរដ្ឋបានគាំទ្រច្បាប់ចរាចរណ៍ផ្លូវគោកនោះទោះបីយ៉ាងនេះក្តីក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបង្កឡើងដោយសារអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍នៅឡើយ។
ដូចនេះសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានយានយន្តបើកនៅលើផ្លូវជាតិទាំងអស់មេត្តាចូលរួមរួមគោរ ពច្បាប់ចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍នៅតាដងផ្លូវជាតិ ឲ្យបានទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការផាកពិន័យដែលនាំឲ្យអស់ប្រាក់នៅក្នុងក្រុមគ្រួសារទៀតផង ៕ដោយ៖ឃិន គន្ធា





































