​នាង ចិន្តា វី​ត្តា មុន​ក្លាយជា​បេក្ខជន​ក្នុង​កម្មវិធី The Voice Cambodia ជា​នរណា​?

0

​ភ្នំពេញ​៖ នាង ចិន្តា វី​ត្តា ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​តាមដាន​នៅក្នុង​ស្ទី​ត​យ៉ូ និង​តាម​គេហដ្ឋាន​ចាប់អារម្មណ៍ ជាមួយនឹង​ទឹកដម​សំនៀង ដ៏​ក្រអួន​ក្រអៅ របស់​នាង ដែល​អាច​ច្រៀង​បទ របស់ គ្រូបង្វឹក ឱក សុគន្ធ​កញ្ញា បាន ក៏ប៉ុន្តែ បែរជា​មិនដឹងថា នាង​ជា​នរណា ពីមុនមក មុននឹង​ក្លាយជា​បេក្ខជន The Voice Cambodia ។2014-09-02_202211

​ ​វា​ជា​រឿង​ពិបាក​ខ្លាំងណាស់ ដែល​អាចធ្វើ​ឲ្យ គ្រូបង្វឹក​ទាំង ៤ ក្នុង​កម្ម​វី​ធី The Voice Cambodia ចាប់អារម្មណ៍ លើ​ខ្លួន ក៏ប៉ុន្តែ​ក៏​ពិបាក​ណាស់ដែរ នៅពេលដែល​គ្រូបង្វឹក​ទាំង ៤ ចុច​ប៊ូ​តុង ព្រម​គ្នា​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ជ្រើសរើស ។​ ​វត្តមាន​ក្នុង​កម្មវិធី The Voice Cambodia ចិន្តា វី​ត្តា ដូចជា​មិន​ទទួលបាន​ចាប់អារម្មណ៍​ថា នាង​មាន​អតីត​យ៉ាងណា​? ដោយ​ត្រឹម​ដឹងថា នាង​ជា​បេ​ក្ខ​នារី ដែល​ចូលរួម​ប្រឡង ក្នុង​កម្មវិធី​ខាងលើ ដូច​បេក្ខជន និង​បេ​ក្ខ​នារី ដទៃទៀត ។​ក៏ប៉ុន្តែ​ធាតុពិត ចិន្តា វី​ត្តា គឺជា​អ្នក​ដែល​ឆ្លងកាត់​បទពិសោធន៍ លើ​ឆាក ក្រាស់ក្រែល ធ្លាប់ជា​អតីត​តារាចម្រៀង មហាហង្ស និង ក្លិប Spark ផងដែរ ។

ចិន្តា វី​ត្តា មាន​បទ​ជាច្រើន​នៅក្នុង​ផលិតកម្ម មហាហង្ស ក៏ប៉ុន្តែ ក្រោយពី​ផលិតកម្ម​មួយ​នេះ ងាក​មក​ផលិត​រឿង ច្រើនជាង​ផលិត​ចម្រៀង តារាចម្រៀង​ស្រី ប្រុស ផលិតកម្ម មួយ​នេះ ចែក​ជើង​គ្នា រៀងៗ​គ្នា ដោយ​អ្នកខ្លះ​នៅ​បន្ត និង​អ្នក​ខ្លះទៀត បាត់​មុខ​ឈឹង ពី​វិ​ថិ​សិល្បៈ តែម្តង ។

​ ​បទ ចិន្តា វី​ត្តា ដែល​ទទួលបាន​ការចាប់​អារម្មណ៍ នៅក្នុង​ផលិត មហាហង្ស មាន​បទ បាក់​ទឹក​ភ្លូ​កដី បទ កុំ​ចង់​បកបោក និង​បទ បី​នាទី​គ្រប់គ្រាន់​សម្រាប់​អូន ។​ ​សូម​ទស្សនា និង​ស្តាប់​បទ​ចម្រៀង​ដូចខាងក្រោម​នេះ​៖ ​បទ "​មាន​បទ​ចម្រៀង​មួយណា​ដើម្បី​ឲ្យ​បង​នឺ​ក​អូន​" ​បទ "​បាក់​ទឹក​ភ្លូ​កដី​" ​បទ "​កុំ​ចង់​មក​បោក​" ​បទ "​បី​នាទី​គ្រប់គ្រាន់​សំរាប់​អូន​"