ថ្ងៃព្រហស្បតិ៍ទី១៣ ខែមករា ឆ្នាំ២០២២ នៅសាលមហោស្រព ចេនឡា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក។ កិច្ចប្រជុំខាងលើនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក ឯកឧត្តម ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក លោក លោកស្រីអនុប្រធានគណបក្សខណ្ឌ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ ប្រធានគណបក្សសង្កាត់ទាំង១០ ព្រមទាំង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោកច្រើនរូបទៀតផងដែរ៕





































