ជនសង្ស័យ ជាប់ពាក់ព័ន្ធ ថ្នាំញៀន៤ កញ្ចប់ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួន

តាកែវ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង០៤ និង៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលពពេល ចេញល្បាតត្រង់ចំណុចគោលដៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ រួមថ្នាំញៀន៤កញ្ចប់។

ការឃាត់ខ្លួនជនសង្ស័យខាងគឺ មានឈ្មោះ ទូច វល័ក្ខ ភេទប្រុសអាយុ ៣៦ឆ្នាំ ភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ ។
ក្នុងនោះសមត្ថកិច្ចបានឆែកឆេររកឃើញ និងដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនចំនួន០៤ កញ្ចប់តូចនៅនិងខ្លួនជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាងភ្លាម ៗ។
បញ្ជាក់៖ វត្ថុតាងដែលត្រូវបានសមត្ថកិច្ចធ្វើការដកហូតក្នុងរួមមាន : ម្សៅក្រាម ០៤កញ្ចប់តូច ទូរស័ព្ទចំនួន ០២គ្រឿង និងម៉ូតូ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់នាំខ្លួនមកសាកសួរដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់ ៕