​ជីវិត​រស់នៅ​សាមញ្ញ​ជិតស្និទ្ធ​របស់ អតីត​នាយករដ្ឋមន្ដ្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​

0

​ ​ក្រោយ​ព្យុះភ្លៀង​នយោបាយ​នៅក្នុង ប្រទេស​ថៃ ត្រូវបាន​បញ្ចប់​តាមរយៈ ការធ្វើ​រដ្ឋប្រហារ​ដោយ​កម្លាំងយោធា ឡើងកាន់​កាប់​ដឹកនាំ​ប្រទេសជាតិ​ធ្វើការ កែទម្រង់​ប្រព័ន្ធ​នយោបាយ​ដឹកនាំ​មុន​ការ បោះឆ្នោត​ជាថ្មី​ដើម្បី​កុំឱ្យ​មាន​វិវាទ​បែប នេះ​កើតឡើង​នាពេល​អនាគត ។ ​ក្រោយ​យោធា​ដឹកនាំ អតីត​មេដឹកនាំ ដែលមាន​ឥទ្ធិពល​នៅក្នុង​ប្រទេស​ថៃ​ទាំង​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​បាត់ស្រមោល សូន្យឈឹង មិនដឹងថា ពួកគាត់​ពេលនេះ កំពុងតែ​ធ្វើ​អ្វី រស់នៅ​ដោយ​បែបណា​នោះ ឡើយ ។1-657511-1406382599710

​សូម​ងាក​មក​មើល​អតីត​នាយក​រដ្ឋ មន្ដ្រី​ដ៏​ស្រស់ស្អាត យី​ង​ឡាក់ ស៊ីណា​វ៉ា ត្រា ពេលនេះ​មាន​ភាព​ស្រស់ស្រាយ មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ក្រុម គ្រួសារ និង​មាន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធ ស្នាល​ជាមួយ​អ្នកជិតខាង​ដូចជា​ពលរដ្ឋ ដទៃទៀត​ដែរ ។ ទុក្ខ​កង្វល់ អំ​រែក​ប្រទេស ជាតិ​ដ៏​ធំធេង ដែល​សង្កាត់​នៅលើ​ស្មា ទាំងសងខាង​របស់លោក​ស្រី​ពេលនេះ ត្រូវ​រលាយ​សាបសូន្យ ផ្ដល់ឱកាស​ដល់ លោកស្រី​ស្វែងរក​ភាពស្រស់ថ្លា បាន ដូចដើម​រយៈពេល​ដែល​មេដឹកនាំ​យោធា កាន់អំណាច​ដឹកនាំ​ប្រទេសជាតិ ។

​ក្រោយ​ការវិលត្រឡប់​មកពី​បរទេស កាលពី​ថ្ងៃទី​១១ ខែសីហា ២០១៤ លោក ស្រី​យី​ង​ឡាក់​ធ្វើឱ្យ​ភាពមន្ទិលសង្ស័យ​ទាំង ប៉ុន្មាន​របស់​ពលរដ្ឋ​ថៃ ដែលថា​លោក ស្រី​គេចខ្លួន​រស់នៅ​បរទេស​ជា​រៀងរហូត ដូចជា​បងប្រុស​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។ តែ​ការពិត​លោកស្រី​ទៅ​បរទេស​គ្រាន់ តែ​ចង់​ជួបជុំ​សាច់ញាតិ​ប៉ុណ្ណោះ ក្រោយ រយៈពេល​ប៉ុន្មាន​ឆ្នាំ​មិនបាន​ជួប ​ក្រោយ​វិលត្រឡប់​មកពី​បរទេស លោកស្រី​យី​ង​ឡាក់ បាន​ខិតខំ​អូសទាញ ធ្វើឱ្យមាន​តុល្យភាព​នៅក្នុង​គ្រួសារ​ក្នុង នាម​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់ ។ 20140901-cuu-thu-tuong-thai-lan-xinh-dep-va-gan-gui-sau-nhieu-bien-co-3

នៅពេល នេះ លោកស្រី​ធ្វើដំណើរ​ទៅ​ផ្សារ​ដោយ ខ្លួនឯង ជួប​អ្នក​ស្រុកភូមិ​សំពះសួរ​ធម្មតា មិន​មែនមាន​អង្គរក្ស​ការពារ​ស្វែង​ខ្វាត់ សូម្បីតែ​ចង់​ចាប់ដៃ​ជាមួយ​សាច់ញាតិ ឯង​ក៏​ពិបាក​ដែរ ។ ​សរុបសេចក្ដី ការរស់នៅ​របស់លោក ស្រី​យី​ង​ឡាក់ មាន​ភាពល្អប្រសើរ មិន មាន​អ្វី​មក​ញ៉ាំ​ញី រំខាន​ទៀតឡើយ ។ ​ចុះ​ចំណែក​មេដឹកនាំ​បាតុករ​ប្រឆាំងនឹង លោកស្រី​យី​ង​ឡាក់​វិញ លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន ក្លាយទៅជា​យ៉ាងណា​ហើយ ។ ពេលនេះ​ព្រ័​ន្ធ​ផ្សព្វផ្សាយ​ថា ក៏​ស្ងប់ស្ងាត់ ឈឹង មិនបាន​លើកឡើង​ពី​មេដឹកនាំ​បាតុករ ប្រឆាំង​ដ៏​ល្បី​ក្នុងប្រទេស​ថៃ​នោះឡើយ​។ ម្យ៉ាងទៀត ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថៃ​មាន​ដែន​កំណត់​ក្រោម​ការគ្រប់គ្រង របស់​រដ្ឋាភិបាលយោធា ​គេ​មិនទាន់​ដឹងថា ភិក្ខុ​ស៊ូ​ថេប​បាន លាចាក​សិក្ខាបទ​ហើយ​ឬ​នៅ ឬមួយ​ក៏ នៅ​ជា​ភិក្ខុសង្ឃ​សម្ងំ​យកសុខ​តែ​អង្គឯង ក្រោម​ម្លប់ព្រះធម៌ ។20140901-cuu-thu-tuong-thai-lan-xinh-dep-va-gan-gui-sau-nhieu-bien-co-1

​មិន​ថា​អតីត​មេដឹកនាំ​ឬ​ក្រុមប្រឆាំង ឡើយ និយាយ​រួម​គឺ​អ្នកនយោបាយ​ចាស់ៗ នៅក្នុង​ប្រទេស​ថៃ សុទ្ធសឹងតែ​បាន​លាក់ ខ្លួន​រស់នៅ​ប្រកបដោយ​សុខសាន្ដ​ក្នុង រយៈពេល​ដែល​យោធា​កាន់អំណាច​រង់ចាំ ដល់​ការរៀបចំ​បោះឆ្នោត​ជាថ្មី​ទើប​ចេញ មុខ​ម្ដងទៀត ។ បើ​ការ​បង្ហាញខ្លួន​នៅ ពេលនេះ ក៏​មិនមាន​ផលប្រយោជន៍​អ្វី សម្រាប់​អ្នកនយោបាយ​ទាំងនោះ​ដែរ​បាន ត្រឹមតែ​ជាប់ទោស​ប៉ុណ្ណោះ ។

​បើ​និយាយ​អំពី​រដ្ឋាភិបាលយោធា​ថៃ បច្ចុប្បន្ន គ្មាន​គូប្រជែង​ទៀត​នោះឡើយ ហើយ​បុគ្គល​សំខាន់ៗ​ក្នុងការ​កាន់តំណែង រដ្ឋាភិបាល​សុទ្ធសឹងតែ​ជា​មន្ដ្រីជាន់ខ្ពស់ អតីតមន្ដ្រី​យោធា​ក្នុងការ​កែទម្រង់​ប្រទេស ជាតិ គេច​ផុតពី​វិបត្ដិ​ដែល​អាច​កើត ឡើង​ដដែល​ជា​ដដែល​នៅក្នុង​សង្គម នយោបាយ​ថៃ 9 ​20140901-cuu-thu-tuong-thai-lan-xinh-dep-va-gan-gui-sau-nhieu-bien-co-4