ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅ សំណេះសំណាលសមាជិកក្រុមគ្រួសារបក្ស មានជីវភាពលំបាកខ្វះខាតនៅតាមខ្នងផ្ទះ

ខេត្តកំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រុមការងារ រួមជាមួយសាខាបក្សភូមិសួរសុខទុក្ខ សមាជិកក្រុមគ្រួសារបក្ស មានជីវភាពខ្វះខាតនៅភូមិពោធិ៍ ឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី 16 ខែមករាឆ្នាំ 2022។
ឯកឧត្តមសោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺបងប្អូនដែលជាសមាជិកគ្រួសារគណៈបក្សប្រជាជនកម្ពុជា និងបានសូមជូនពរឱ្យបងប្អូនទាំងអស់ ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនរួចចាកផុតពីជំងឺកូវីដ19 ។
និងបានបញ្ជាក់ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ មិនដែលបោះបង់ចោលបងប្អូនសមាជិកដែលជាបក្សណាម្នាក់ឡើយ ប្រជាពលរដ្ឋនឹងសមាជិកបក្ស ជួបការលំបាក គឺមានមុខគណបក្សប្រជាជនជួយដោះស្រាយដោយមិនទុកឱ្យបងប្អូនណាម្នាក់ដាច់ពោះស្លាប់ដោយអត់អាហារនោះឡើយ ។
ក្នុងឳកាសនេះដែរ ក៏បានឧបត្ថម្ភអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុន្នី ដល់បងប្អូនសមាជិកបក្សនៅតាមខ្នងផ្ទះនៅ ក្នុងមួយគ្រួសារ 50 គីឡូក្រាម មីជាតិ២កេស ទឹកស៊ីអ៊ីវ១យួរ និងត្រីខកំប៉ុង១យួរ ។

ឯកឧត្តមសោម ស៊ុន បានពិនិត្យ ការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាមានទំហំ 8 ម៉ែត្រគុណនឹង 12 ម៉ែត្រ ឃុំបន្ទាយស្ទោង ខណៈនេះដំណើរការសាងសង់បាន 25 ភាគរយហើយ និងកំពុងមានការខ្វះខាតផ្នែកសម្ភារៈសំណង់ និងបានអំពាវនាវដល់សប្បុរសជន និងថ្នាក់ដឹកនាំក្រុមការងាររបស់គណបក្សប្រជាជន មេត្តាជួយឧបត្ថម្ភជាថវិកានិងសម្ភារៈ ដើម្បីបានបន្តដំណើរការសាងសង់ ឲ្យបានរួចរាល់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 នៅពេលខាងមុខនេះ ។
ដោយ ប៊ុន រដ្ឋា