ការចាក់​ថ្នាំ វ៉ាក់សាំង ជំងឺ Ebola ទៅលើ​មនុស្ស ចាប់ផ្ដើម នៅ​សប្ដាហ៍​នេះ

0

​ ​ការធ្វើ​តេស្ត សាកល្បង​កម្រិត​ខ្ពស់ នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Ebola នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ នៅ​វិទ្យាស្ថាន ជាតិ​សុខាភិបាល ចំពេល​មានការ​ព្រួយបារម្ភ ចំពោះ​ការរីក​រាលដាល នៃ​មេរោគ​ដ៏​សាហាវ​នេះ នៅក្នុង​ទ្វីប អាហ្វ្រិក​ខាងលិច​។​ ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន ស៊ី​អិន​អិន ចេញផ្សាយ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤ នេះ​ឲ្យ​ដឹងថា បន្ទាប់ពី​ការពិនិត្យ ឡើងវិញ​ជាបន្ទាន់ ដោយ​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំពេទ្យ​អាម៉េរិក ក្រុម​អ្នកស្រាវជ្រាវ បាន​បើកភ្លើង​ខៀវ ដើម្បី​ចាប់ផ្តើម អ្វីដែល​គេ​ហៅថា ជា​សុវត្ថិភាព​មនុស្ស​។1

នេះ​បើ​យោងតាម​លោក​វេជ្ជបណ្ឌិត អាន​តូ​នី ហ្វូ​ស៊ី ប្រធាន​វិទ្យាស្ថាន​ជាតិ​អា​ឡែក​ហ្សី និង​ជំងឺឆ្លង បាន​ថ្លែង​ឱ្យដឹង​។​ ​ការធ្វើ​តេស្ត​នេះ នឹង​ក្លាយជា​លើកដំបូង នៃ​ការចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស នូវ​ប្រភេទ​នេះ​ជំងឺ Ebola នេះ​។ ការចាក់​វ៉ាក់សាំង ពិសោធន៍ ស្ថិតក្រោម​ការអភិវឌ្ឍ របស់​ក្រុមហ៊ុន​ឱសថ GlaxoSmithKline និង NIAID នឹងត្រូវ​បានផ្តល់​ដល់​អ្នក​ស្ម័​ចិត្ត ដែល មាន​សុខ​ភាពល្អ ចំនួន​បីនាក់ ដើម្បី​មើលថា​តើ​ពួកគេ បាន​ទទួលរង ផលប៉ះពាល់​ណាមួយ​ដែរឬទេ​។

​ ​ប្រសិនបើ​ចាត់ទុកថា​មាន​សុវត្ថិភាព នោះ​វា​នឹងត្រូវ​បានផ្តល់​ទៅឱ្យ​ក្រុម​តូច មួយទៀត នៃ​អ្នកស្ម័គ្រចិត្ត ដែលមាន​អាយុ​ពី​១៨ ដល់​៥០ ឆ្នាំ ដើម្បី​មើលថា តើ​វា​បង្កើតជា​ការឆ្លើយតប ទៅនឹង​ភាព​សាំ​យ៉ាងខ្លាំង ចំពោះ​មេរោគ​នេះ ឬមួយ​យ៉ាងណា​។ ទាំងអស់នេះ នឹង​ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់ ចំពោះ​ផលប៉ះពាល់​។2

​ ​ថ្នាំ​វ៉ាក់សាំង​នេះ នឹងត្រូវ​ផ្ដល់​ឲ្យ​អ្នក​ស្ម័​ចិត្ត ដោយ​ការចាក់​ថ្នាំ​ក្នុង​សាច់​ដុំដៃ​របស់​ពួកគេ ជា​លើកដំបូង​នៅ ក្នុង​កម្រិត​ទាប បន្ទាប់មក​នៅក្នុង​កម្រិត​មួយ​ដែល​ខ្ពស់ជាង​មុន បន្ទាប់ពី​សុវត្ថិភាព​នៃ​ថ្នាំ​វ៉ាក់សាំង​នេះ​ត្រូវ​បានកំណត់​។​ ​លោក​ហ្វូ​ស៊ី បាន​និយាយថា ថ្នាំ​វ៉ាក់សាំង​នេះ ពិតជា​ទទួលបាន​ផល​វិជ្ជមាន​ជាខ្លាំង ក្នុងការ​សាកល្បង​ពីមុន ជាមួយនឹង សត្វ​ស្វា​។

លោក បាន​កត់សម្គាល់ថា វិធីសាស្ត្រ​ក្នុងការ​ប្រើប្រាស់ ដើម្បី​ឆ្លើយតប ទៅនឹង​ប្រព័ន្ធ​ភាព​សាំ​នឹង​ជំងឺ Ebola មិនអាច​បណ្តាល​បុគ្គល ដែលមាន​សុខភាព​ល្អ ក្នុង​ការឆ្លង​មេរោគ​វីរុស​នេះ​ទេ​៕