និទ្ទេសAនាឆ្នាំនេះបានកើនឡើងខ្ពស់ ក្នុងលទ្ធផលប្រឡងបាកឌុបនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២១

បន្ទាយមានជ័យ៖និទ្ទេសA នាឆ្នាំនេះបានកើនឡើងខ្ពស់ ក្នុងលទ្ធផលប្រឡងបាកឌុបនោខេត្តបន្ទាយមានជ័យឆ្នាំសិក្សា ២០២០-២១ជាប់ ៦៣%  និទ្ទេសA.  ចំនួន៩៩នាក់ /ស្រី ៧០នាក់ ។នេះបើតាមលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ  យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២២ ។

លោកបានបន្តថា: :ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបចំណែកេះទូទៅនិងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ មាន៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ០៣មណ្លល  ថ្នាក់វិទ្យាសាស្ត្រសង្គម៤មណ្ឌល ។ស្មើនឹង១៩៩បន្ទប់ ។

    ក្នុងនោះបេក្ខជនក្នុងបញ្ជីចំនួន៤.៩៤៧នាក់/២.៦៣៦នាក់។ បេក្ខជនមកប្រឡងចំនួន ៤.៧១៤នាក់/ស្រី២.៥៤៤នាក់ ។ក្នុងនោះ បេក្ខជនប្រឡងជាប់(ចំណេះទូទៅ  ស្វៃរិននិងបំពេញវិជ្ជា) ចំនួន២.៩៤៤នាក់/ស្រី១.៧៦១នាក់។គិតជាភាគរយសរុប៦២.៤៥%/ស្រី ៦៩,២២នាក់ ។

    ចំណែកលោកកឹម តឿន ប្រធានការិយាល័យមធ្យមសិក្សានុងកិច្ចការប្រឡងនៃមន្ទូីរអប់រំ យុវជននិងកីឡាបានអោយដឹងដែរថា: លទ្ធផលនេះ  ចំពោះនិទ្ទេស គឺនិទ្ទេសA  ចំនួន៩៩នាក់(ចំណេះទូទៅ) /ស្រី៧០នាក់ ។និទ្ទេស B. ២៥៧នាក់ / ស្រី១៧៧នាក់ ។ C  ចំនួន៥៣៩នាក់  /ស្រី៣១៩នាក់ ។D ចំនួន ៩៣៥នាក់ / ៥៦១នាក់ ។និង E ចំនួន ១.១១៤នាក់ /  ៦៣៤ នាក់ ។

    លោកបានបន្តថា : ចំពោះនិទ្ទេសA  នាឆ្នាំនេះបានកើនឡើងខ្ពស់ ។ បើប្រើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៨-១៩  មានចំនួន ២៥នាក់ ៕ដោយឃិន គន្ធា