ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រូពេទ្យ នាំយកបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ជាអំណោយ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកនិងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូន លោកគ្រូ.អ្នកគ្រូ និងគរុសិស្ស នៅសាលាគរុកោសល្យនិងវិក្រិតការខេត្តកំពង់ធំ នៅ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
លោកស្រី សុទ្ធ សុខនីន នាយិការរងនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ធំ បានបញ្ជាក់ថាលោក គ្រូ.អ្នកគ្រូ និងគរុសិស្ស មាន៨៧នាក់ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យបើកសាលារៀនឡើងវិញ ក្នុងពេលដែលយើងទាំងអស់ គ្នាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់ៗគ្នារួច ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់លោកគ្រូ.អ្នកគ្រូនិងគរុសិស្សទាំងអស់ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនកុំឲ្យមានឆ្លងជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដោយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ ខ្ជួននូវវិធានការ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល នៅក្នុងឱកាសនេះ និងបានឧបត្ថម្ភម៉ាស់៤ស្រទាប់ ២.៥០០សន្លឹក.ជែលលាងសំអាត ដៃ ១០៨ដប និងទឹកអាល់កុលសម្លាប់មេរោគសម្រាប់លាងសំអាតដៃ ៣០លីត្រ ។
លោកស្រី សុទ្ធ សុខនីន តំណាងឲ្យលោកគ្រូ អ្នកគ្រូ និងគរុសិស្សទាំងអស់ បានអំណរគុណដ៏ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយបរិក្ខារពេទ្យសម្រាប់ការពារទប់ ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងគោរពជូនពរឯកឧត្តម លោកជំទាវ និងលោក.លោកស្រីទាំងអស់នៃ ក្រុមការងាររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមបាន ប្រកបដោយពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ ដោយ ប៊ុន រដ្ឋា







































