ខេត្តកំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនថ្នាក់កណ្តាល បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី ប្រកាស ទទួល ស្គាល់សមាសភាពក្រុមការងារ ជនបង្គោល យុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានធ្វើឡើង នាព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ ដោយមានការ អញ្ជើញ ចូលរួម ពីឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា ជាច្រើន រូប ទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានជម្រុញលេីកទឹកចិត្តដល់យុវជន បន្តវេន ត្រូវមានជំហរ រឹងមាំក្នុងការ តំកល់ ផលប្រយោជន៍ ជាតិ ជាធំ ពង្រឹង ការ ឯកភាព ផ្ទៃក្នុង ព្រមទាំង បង្កើន ការយល់ដឹងឲ្យបាន ច្បាស់លាស់ នូវរ បត់នៃភូមិសាស្ត្រនយោបាយ ក្នុងតំបន់និង សកលលោក ដើម្បី ធានាបាននូវ ការថែរក្សាការពារ សុខសន្តិភាពនៅលើ ទឹកដី កម្ពុជា នាពេល បច្ចុប្បន្ន ។
ជាមួយគ្នានោះ ឯកឧត្ដម បណ្ឌិត ក៏បានជម្រុញលេីកទឹកចិត្តដល់សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវ ចេះផ្សព្វផ្សាយរាល់សកម្មភាព និង ការ អភិវឌ្ឍ សមិទ្ធផល ផ្សេងៗ ដែលជាស្នាដៃរបស់ គណបក្សប្រជាជន កម្ពុជា ព្រមទាំង ចូលរួមថែរក្សាសុខសន្តិភាព ដែល ជា មូលដ្ឋានគ្រឹះ ដេីម្បី ធ្វើការអភិវឌ្ឍបន្តទៀត ដោយឡែក ក្នុងបរិបទកូវីដ-១៩នេះ ដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូម មកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នៗ ដេីម្បីប្រយុទ្ធប្រឆាំងជាមួយការឆ្លងរីករាលដាលនៃជម្ងឺកូវីដ បម្លែង ថ្មី ផង ដែរ ៕





































