ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹង ត្រែង គ្រោងនឹងបើកដំណើរឲ្យប្រើប្រាស់ នៅពេលឆាប់ៗខាងមុខនេះ

0

ខេត្តស្ទឹងត្រែង៖ទឹកស្អាតត្រៀមនឹងផ្តល់សេវាផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅពេលឆាប់ៗខាងមុខដ៏ខ្លីនេះហើយ ។នេះបើតាមការមានប្រសាសន៍ឲ្យដឹង របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២២


ម្សិលមិញនៅស្ថានីយទឹកស្អាត ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។នាឱកាសចុះពិនិត្យសមិទ្ធិផលស្ថានីយទឹកស្អាតនោះផងដែរ ឯកឧត្តមកិត្តិសេ

ដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថាៈនេះជាសមិទ្ធិផលថ្មីមួយទៀត ផ្នែកផ្គត់ផ្គង់ទឹកស្អាត ដែលមានទំហំធំជាងគេនៅខេត្តភូមិភាគឦសាន ដែលបានស្ថាបនាឡើងក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ និងបានប្រើប្រាស់ហិរញ្ញប្បទានឥណទានរបស់ធនាគាអភិវឌ្ឍអាស៊ីហៅកាត់ថាADB ធ្វើឲ្យសម្រេចផែនការឆ្នាំ
២០២៥ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេស រដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថាៈស្ថានីយទឹកស្អាតនេះផងដែរ ខាងមន្ត្រីជំនាញបាននឹងកំពុងរៀបចំពន្លឿនការតបណ្តញទឹកចូលផ្ទះប្រជាពលរដ្ឋឲ្យបានរួចរាល់ឆាប់ៗនេះហើយ ទើបបើកសម្ពោធប្រើប្រាស់ជាផ្លូវការ ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាៈស្ថានីយផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្ទឹងត្រែង នឹងបើកសម្ពោធឲ្យប្រើប្រាស់នៅមុនចូលឆ្នាំប្រពៃ
ណីខ្មែរយើងខាងមុខនេះហើយ ។

លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋាករទឹកខេត្តស្ទឹងត្រែងៈបានបញ្ជាក់ថា ដើម្បីអនុវត្តឲ្យបានទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការចាំបាច់នេះ ក្រុមការងារផ្នែករដ្ឋាករទឹក និងបង្កើនការពន្លឿនផ្នែកតបណ្តាញជូនអតិថិជនទាំងចាស់ និងថ្មី ឲ្យបានទាន់ពេល នៅក្នុងដំណាច់ខែកុម្ភៈខាងមុខនេះ តែក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ មកបំពេញពាក្យស្នើសុំឲ្យបានរួស
រាន់គ្រប់គ្នា ដើម្បីងាយស្រួលដល់ក្រុម
ការងារ ស្គាល់ទីតាំងឲ្យបានច្បាស់ នឹងចុះទៅតបណ្តាញថ្មីជូនបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថាៈស្ថានីយទឹកស្អាតដ៏ធំមួយនេះ បានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង១៧.០០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់ព្រះបាទ ក្រុង.ខេត្តស្ទឹងត្រែង
ដោយបានស្ថាបនាឡើង ក្រោមកិច្ចសហ
ការជាមួយដៃគូវិនិយោគ និងបានប្រើ
ប្រាស់នូវហិរញ្ញប្បទាន ឥណទានរបស់ធនាគាអភិវឌ្ឍន៍អាស៊ីនដែលហៅកាត់ថា
(ADB) ហើយនៅថ្ងៃអនាគត អាចចែក
ចាយ និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពល
រដ្ឋប្រើប្រាស់បានទូទាំងខេត្តបពីព្រោះទី
តាំងស្ថានីយនេះមាន រយៈកម្ពស់រហូត
ទៅដល់៥៥ម៉ែត្រផងដែរ ៕