កុមារកំព្រា៧៤នាក់ទទួលអំណោយពីសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្ត

0

ខេត្តតាកែវ៖ ក្រុមការងារសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តតាកែវដឹកនាំដោយលោក លី សាវេតអភិបាលរងខេត្តតាកែវនិងជាប្រធានសមាគមនៅ បានយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុនម៉ានិតនិងលោកស្រី ដែលចូលរួមផងដែរពីសមាជិកសមាគមទៅប្រគាល់ជូនក្មេងៗកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តតាកែវនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។
លោកប្រធានមណ្ឌលបង្ហាញឳ្យដឹងថា បច្ចុប្បន្ន កុមារក្នុងមណ្ឌលទាំងអស់មានចំនួន៧៤នាក់ ស្រី៣៤នាក់។កុមារស្នាក់នៅក្នុងមណ្ឌលមាន៥៦នាក់ ស្រី២៤នាក់។ កុមារសុំទៅបន្តការសិក្សាស្នាក់នៅខាងក្រៅមណ្ឌលមាន១៨នាក់ ស្រី១០។ លោកប្រធានមណ្ឌលបានបញ្ជាក់ថា ក្មេងៗមណ្ឌលកុមារកំព្រាខេត្តតាកែវមានការសិក្សាចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈផងដែរ។
នាឳកាសនោះដែរ លោក លី សាវេត ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តមានប្រសាសថា មណ្ឌលកុមារកំព្រានេះហើយ ជាឪពុកម្តាយទី២របស់ក្មួយៗ ហើយសូមឳ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រទើបធ្វើឳ្យជីវិតសម្រាប់អនាគតមានភន្លឺរុងរឿង។ និងសូមកុំឳ្យពួកគាត់ដែលកំព្រារស់នៅក្នុងមណ្ឌលនេះមានការអន់ចិត្តថាខ្លួនគ្មានឪពុកម្តាយនិងគេឳ្យសោះ គឺត្រូវគឹតថា ខ្លួនបានចាប់យកសំណាងថ្មីមួយទៀតបន្ទាប់ពីឳពុកម្តាយបង្កើត។
សូមបញ្ជាក់ថា អំណោយរបស់ក្រុមការងារសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តតាកែវយកទៅប្រគាល់ក្មេងៗនោះមាន កាតាបសិក្សារួមជាមួយសម្ភារៈសិក្សាមួយចំនួន សំលៀកបំពាក់ និងថវិកាមួយចំនួនផងដែរ៕ ពូស៊្មីត