ស្លាប់ម្នាក់របួស៥នាក់ ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកចិត្របុរី

ក្រចេះ : បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ចំណែក៥នាក់ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ហេតុការនេះកើតឡើងលើផ្លូវជាតិលេខ៧A ចំណុចជិតស្ពានកាំពី ស្ថិតនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរីខេត្តក្រចេះ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើត ហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿនពីខាងខេត្តស្ទឹងត្រែងចូលមកខេត្តក្រចេះលុះមក ដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងក៏បានរេចង្កូតជ្រុលទៅបុកនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ មួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តរងការ ខូចខាតខ្ទេចមួយកំណាត់មុខ ។

បន្ទាប់ពីកើតហេតុមន្ត្រីនគរ បាលចរាចរណ៍នៃអធិការដ្ឋាននគរ បាលស្រុកចិត្របុរីបានចុះទៅដល់កន្លែងកើតហេតុច្រើនដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះនិងធ្វើការវាស់វែង ។
ប្រភពពីមន្ត្រីនគរបាលចរាច រណ៍ផ្លូវគោកនៃអធិការដ្ឋានគរបាលស្រុកចិត្របុរីបានឲ្យដឹងថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក៏បានបង្កឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់និងម្នាក់បានស្លាប់ ។

ដោយឡែកចំពោះវត្ថុតាងរថយន្តទាំង២ សមត្ថកិច្ចកំពុងតែសម្របសម្រួលនឹងនាំយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ដោយ ម៉េង គាង