​ប្រ​ធានា​ធិ​ប​តិ​ពូ​ទីនៈ បើ​ចង់ កម្លាំង ទាហាន​រុស្ស៊ី​នឹង​វាយប្រហារ​គ្រប់គ្រង អ៊ុយ​ក្រែ​ន​ទាំងមូល​ក្នុង​រយៈពេល​២ សបា្ដហ៍​

0

​សារព័ត៌មាន​អ៊ីតាលី​La Republica បាន​ដកស្រង់​សម្ដី​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ព្រមាន​ទៅ កាន់​ប្រធាន​សហគមន៍​អឺរ៉ុប លោក​Jose Manual Barroso ក្រោយ​កម្លាំង ទាហាន​ក្រុម​បះបោរ​គ្រប់គ្រង​អាកាស យានដ្ឋាន​គ្រប់គ្រង​នៅ​ភាគខាងត្បូង​អ៊ុយ ក្រែ​ន​ថា បើ​រុស្ស៊ី​ចង់​នោះ នឹង​គ្រប់គ្រង អ៊ុយ​ក្រែ​ន​ទាំងស្រុង​ក្នុង​រយៈពេល​តែ​២ សបា្ដហ៍​ប៉ុណ្ណោះ  ​លោក Barroso បានលើកឡើង​ពី សម្ដី​គំរាមកំហែង​របស់លោក​ពូ​ទីន នៅ ក្នុង​កិច្ចប្រជុំ​សហគមន៍​អឺរ៉ុប​នាពេល កន្លងមក​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ។

នៅ ក្នុង​កិច្ចប្រជុំ​នោះដែរ អធិការបតី​អា​ល្លឺ ម៉​ង់​លោកស្រី​អេង​ហ្គេ​ឡា ម៉ាក់​កែ​ល បាន​បញ្ជាក់ថា យើង​មិនអាច​ដឹង​មុន​ពី ការប្រែប្រួល​របស់លោក​ពូ​ទីន​ឡើយ ។ ចំណែក​នាយករដ្ឋមន្ដ្រី​អង់គ្លេស លោក ដេវីដ កាម​រ៉ុ​ន ក៏បាន​បញ្ជាក់ដែរថា មិន ត្រូវ​ទុកឱ្យ​លោកពូ​ទីន ធ្វើ​អ្វី​តាមតែ​ចិ​ត្ដ ហើយ​គ្រប់គ្រង​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំង មូល​នោះឡើយ ។ នៅពេលនេះ​យើង​ក៏ មិនអាច​ដឹងថា លោកពូ​ទីន នឹង​អាចធ្វើ អ្វី​ជា​បន្ដទៀត​នោះឡើយ ។ ​កាលពី​ថ្ងៃទី​១ ខែកញ្ញា កិច្ចពិភាក្សា ស្ដី​ពីបទ​ឈប់​បាញ់​រវាង​តំណាង​រុស្ស៊ី អ៊ុយ ក្រែ​ន នឹង​ក្រុម​ផ្ដាច់​ទឹកដី​និយម​បានធ្វើ ឡើង​នៅ​ប្រទេស​ប៊ែ​ល​ឡា​រ៉ូ​ស ដោយ​មិន ទទួលបាន​ការឯកភាព​ណាមួយ​នោះទេ ។

ភាគី​ពាក់ព័ន្ធ​បានកំណត់​ថ្ងៃទី​៦ ខែកញ្ញា ជួបគ្នា​ពិភាក្សា​ម្ដងទៀត​ស្ដី​ពីបទ​ឈប់ បាញ់ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់ រុស្ស៊ី​ដែល​គាំទ្រ​ក្រុម​ផ្ដាច់​ទឹកដី​និយម​នៅ អ៊ុយ​ក្រែ​ន​បាន​ផ្សាយ​ថា រដ្ឋាភិបាល​ទី ក្រុង​គៀវ​ត្រូវតែ​ផ្ដល់ឱកាស​ដើម្បីឱ្យ​ទី ក្រុង​លូ​ហ្គា​ន និង​ដូ​ណេ​ត​ស៍​ចូល​ជាមួយ ប្រទេស​រុស្ស៊ី​ដោយ​រលូន ។ ​កាលពីពេល​កន្លងមក​ថ្មីៗ លោក ពូ​ទីន​ក៏បាន​លើកឡើង​ពី​កិច្ចពិភាក្សា​ជា លើកដំបូង​ស្ដីពី​“​ប្រទេស​អ៊ុយ​ក្រែ​នភា​គ ខាងកើត​”​។ លោកពូ​ទីន ក៏បាន​ចោទ ប្រកាន់​សហគមន៍​អឺរ៉ុប​ថា ធ្វើ​ព្រងើយ កន្ដើយ​ចំពោះ​សកម្មភាព​ទាហាន​អ៊ុយ ក្រែ​ន​វាយប្រហារ​ទាំង​ពលរដ្ឋ​ស្លូតត្រង់ ទៀតផង​បណ្ដាលឱ្យមាន​អ្នកស្លាប់​ដល់ ២០​នាក់​ដល់​២៦៩៩​នាក់​ចាប់តាំងពី​ខែ មេសា មកទល់ពេលនេះ ។

ចំណែក កម្លាំង​ទាហាន​បះបោរ​អ៊ុយ​ក្រែ​ន​វិញ គ្រាន់តែ​ទប់ទល់​វាយបក​បណ្ដេញ​ទាហាន រដ្ឋាភិបាល​ចេញពី​តំបន់​ប្រជុំជន​តែ ប៉ុណ្ណោះ ។​ ​អ៊ុយ​ក្រែ​ន និង​លោកខាងលិច​បាន ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ថា បញ្ជូន កម្លាំង​ទាហាន​ដោយផ្ទាល់​ចូល​ជួយ​ដល់ ក្រុម​ផ្ដាច់​ទឹកដី​អ៊ុយ​ក្រែ​ន​។ អង្គការ​ណា​តូ បាន​បញ្ជាក់ថា ទាហាន​រុស្ស៊ី​ជាង​១​ពាន់ នាក់​បាន​ចូលដល់​ខាងក្នុង​ប្រទេស​អ៊ុយ ក្រែ​ន​និង​ជាង​២​ម៉ឺន​នាក់​ទៀត​ដាក់ពង្រាយ នៅតាម​ព្រំដែន​រុស្ស៊ី អ៊ុយ​ក្រែ​ន ។

ចំណែក​មេបញ្ជាការ​អ៊ុយ​ក្រែ​ន​បាន បញ្ជាក់ថា ទាហាន​រុស្ស៊ី​រហូតដល់​១៦០០ នាក់​មាន​វត្ដ​មាននៅ​អ៊ុយ​ក្រែ​ន ។ ​ចំណែក​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ​យ៍ ឡា​រ៉ូ​វ​បាន​បញ្ជាក់ថា រុស្ស៊ី​មិនបាន​បញ្ជូន​កម្លាំង​ទាហាន​ទៅ កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះឡើយ ហើយ រុស្ស៊ី​ក៏​មិនដែល​ជ្រៀតជ្រែក​ដោយ​យោធា ទៅក្នុង​ប្រទេស​នេះដែរ​។ រុស្ស៊ី​បាន ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ន​យោ បាយ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ប្រទេស អ៊ុយ​ក្រែ​ន ដោយ​លោក​ស្នើឱ្យ​កិច្ចពិភាក្សា នៅ​ប្រទេស​ប៊ែ​ល​ឡា​រ៉ូ​ស​ស្ដី​ពីបទ​ឈប់ បាញ់​កាន់តែ​ឆាប់ កាន់តែ​ល្អ ។ ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានប្រកាសថា រយៈពេល​ចុងក្រោយ​នេះ កម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បរាជ័យ ជាច្រើនលើក​នៅក្នុង​សមរភូមិ ដោយ សារ​តែ​កម្លាំង​ទាហាន​ផ្ដាច់​ទឹកដី​និយម ទទួលបាន​ការជួយជ្រោមជ្រែង​ទាំង​កម្លាំង ទ័ព និង​សព្វាវុធ​ពី​ប្រទេស​រុស្ស៊ី ។

ដូច្នេះ អ៊ុយ​ក្រែ​ន ចាំបាច់​ត្រូវតែ​ផ្លាស់ប្ដូរ​យុទ្ធ សាស្ដ្រ ត្រូវ​ប្រើប្រាស់​កាំភ្លើង​ធុន​ធ្ងន់ វាយប្រហារ​វិញ​ម្ដង​។ លោក​បន្ដទៀតថា ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ក៏បាន​វាយ ប្រហារ​កម្ទេច​រថក្រោះរ​បស់​រុស្ស៊ី​រហូត ដល់​៧​គ្រឿង​ផងដែរ ។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​សេន​កូ ក៏បាន​ចោទប្រកាន់​រុស្ស៊ី​ថា ធ្វើសង្គ្រាម​ទ្រង់ទ្រាយ​ធំ​ធ្វើឱ្យ​ពលរដ្ឋ​រាប់ សិប​ពាន់​នាក់​រង​ការគំរាមកំហែង ។ លោក​បន្ដទៀតថា ពេលនេះ​រុស្ស៊ី​បាន ចាប់ផ្ដើម​ឈ្លានពាន​ដោយ​បើកចំហរ មិនមែន​លួចលាក់​ដូច​កាលពីមុន​ទៀត នោះឡើយ ។

​សកម្មភាព​របស់​រុស្ស៊ី​បានបង្ហាញ យ៉ាងច្បាស់​ថា នឹងមិន​ទុកឱ្យ​រដ្ឋាភិបាល អ៊ុយ​ក្រែ​ន​ដណ្ដើម​ការគ្រប់គ្រង​តំបន់ ភាគ​ខាងកើត​នោះ​វិញ​ឡើយ ដោយ​ធ្វើ យ៉ាងណា​ឱ្យ​តំបន់​នោះ​ទទួលបាន​ឯករាជ្យ ហើយ​ដាក់បញ្ចូល​ជាមួយ​ប្រទេស​រុស្ស៊ី ដូច​តំបន់​គ្រី​មៀ​ជាដើម ។ តំបន់​ភាគ ខាងកើត​ជា​ផល​ប្រ​យោធ​ន៍​ដ៏​ធំធេង​ដែល រុស្ស៊ី​មិនអាច​បោះបង់​នោះឡើយ ។ ​កន្លងមក​ថ្មីៗ ប្រធាន​មូលនិធិ​រូបិយ វត្ថុ​អន្ដរជាតិ IMF បានសម្រេច​ផ្ដល់ មូលនិធិ​ជាង​១​ពាន់​លាន​ដុល្លារ​ដល់​រដ្ឋា ភិ​បាល​ទីក្រុង​គៀវ​ក្នុងការ​ដោះស្រាយ ស្ថានភាព ខណៈដែល​មានការ​ចូល​ឈ្លា​ន ពាន​ពី​ប្រទេស​រុស្ស៊ី​កាន់តែ​កើនឡើង ។