ប៉ូលិសប្រឆាំងបាតុកររបស់ប៉ាគីស្ថានមិនអាចរារាំងក្រុមបាតុកចូលអ៊ុកឡុក ដណ្តើមការគ្រប់គ្រងស្ថាននីយ៍ទូរទស្សជាតិPTV បានឡើង ធ្វើឲ្យកម្លាំងអន្តរាគមន៍របស់យោធាត្រូវតែលូកដៃចៀសវាងហេតុការអាក្រក់ថែមទៀត។ ក្រុមបាតុករពេលលុកចូលអុកឡុកទូរទស្សន៍រដ្ឋក៏បាន វាយបំផ្លាញសម្ភារនានា ហើយដករូបនាយករដ្ឋមន្ត្រីលោក ណាវ៉ាស់ សារីហ្វ ចេញ ។
ពួកអ្នកគាំទ្រមេដឹកនាំប្រឆាំងលោក អីុមរ៉ានខាន់ និងលោក តាហៀ អ៊ុលកាឌ្រី ប្រមុខសាសនាម្នាក់ បានបោះជំរំតវា៉ចាប់តាំងពីថ្ងៃទី១៥ សីហា មក នៅទីក្រុងអីុស្លាមា៉បាដ ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែងដោយចោទប្រកាន់ពី ការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសភា កាលពីខែឧសភា ឆ្នាំ២០១៣ ។ ពេលមេដឹកនាំប្រឆាំងទាំង២រូបអំពាវនាវឱ្យពួកអ្នកគាំទ្រលើកគ្នាទៅ កាន់និវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រី ។
ប្រឈមមុខនឹងបាតុករជាច្រើនពាន់នាក់ ប៉ូលិសបា៉គីស្ថានបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូដើម្បីបំបែក ។ ក្រុមបាតុករប្រឆាំងក៏បានវាយប្រហារលើការិយាល័យរបស់ទូរទស្សន៍ឯកជន GEO ដែលចាត់ទុកថា ជួយគាំទ្ររដ្ឋាភិបាលដែរ ។ការ ប៉ះទង្គិចគ្នារវាងប៉ូលិសនិងពួកបាតុករដែលនៅបន្តនាថ្ងៃទី១ កញ្ញា នៅកណ្តាលរដ្ឋធានីបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៣នាក់ និងជិត៥០០នាក់ត្រូវរបួស ។
ប៉ាគីស្ថានត្រូវបានគេព្យាករថាកំពុងប្រឈមនិងវិបត្តិផ្ទៃក្នុងជាទ្រងទ្រាយធំ អាចឈានដល់ហឹង្សា ប្តូររបបដឹកនាំដូចប្រទេសដទៃទៀត នៅលើពិភពលោក ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការដោះស្រាយឲ្យបានសមស្រប់បញ្វប់ការធ្វើបាតុកម្មទេសនោះ៕