សភា​ប៉ា​គី​ស្ថាន បង្កើត​ការតស៊ូ​មតិ ផ្នែក​នយោបាយ បញ្ចប់​ការបង្ហូរ​ឈាម

0

​ ​សម័យប្រជុំ​ពិសេស​មួយ នៃ​សភាជាតិ​របស់​បា​គី​ស្ថាន បាន​ចាប់​បើក​ហើយ​នៅ ថ្ងៃ​អង្គារ នេះ ដោយ​សមាជិក​តំណាងរាស្ត្រ​ទាំងអស់​បាន យល់ព្រម​បង្កើត​នូវ​ការតស៊ូ​មិ​ត​ផ្នែក នយោបាយ​មួយ ស្តីអំពី​ជម្លោះ ប្រឆាំង​រដ្ឋាភិបាល​រវាង​គណបក្ស​មានអំណាច​ទាំងពីរ​ក្នុង ប្រទេស ដែល​បាន​ប្រយុទ្ធប្រឆាំង​គ្នា បណ្តាល​ឲ្យ​មាន មនុស្ស​ស្លាប់​ជាច្រើន​នៅ​រដ្ឋធានី ឥ​ស្លា​ម៉ា​បាដ នៃ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។

​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​០២ ខែកញ្ញា នេះ​ថា ក្រុម​អ្នក គាំទ្រ​របស់លោក អ៊ី​ម​រ៉ា​ន ខាន នៃ​គណបក្ស តេ​ហ៍​រីក អ៊ី អ៊ី​សា​ហ្វ រាប់ពាន់នាក់ និង រាប់​ពាក់ នាក់​ផ្សេងទៀត​មកពី​គណបក្ស តា​ហ៊ឺ អ៊ុ​ល កា​ឌ្រី បាន​ប្រមូលផ្តុំ និង ប្រឈមមុខ​ដាក់គ្នា​នៅ កណ្តាល​រដ្ឋធានី អ៊ី​ស្លា​ម៉ា​បាដ តាំងពី​ថ្ងៃទី​១៤ ខែសីហា មកម្ល៉េះ​។​

​មេដឹកនាំ​នៃ​គណបក្ស​ធំៗ​ទាំងពីរ​នេះ កំពុង​តឹង​ស​សៃ​ក​ដាក់គ្នា​ស្តីពី​ការទាមទារ​ឲ្យ​លោក នាយករដ្ឋមន្ត្រី ណា​វ៉ា​ហ្វ សារី​ហ្វ លាលែង​ចេញពី​តំណែង​។ លោក សារី​ហ្វ បាន​បដិសេធ ចំពោះ​សំណើ​នេះ ហើយ​អះអាងថា ក្រុម​អ្នក តវ៉ា​ទាំងអស់ កំពុងតែ​ព្រឹ​ត្ត​នូវ​បទល្មើស ដែល​នាំ ទៅរក​ការបំផ្លាញ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​។ កន្លងមក​ក៏មាន​នូវ​កិច្ចប្រជុំ​ទាំង ព្រឹទ្ធសភា និង រដ្ឋសភា ដើម្បី​ស្វែងរក ផ្លូវ​ដោះស្រាយ​បញ្ហា​នេះ តែ​មិនទាន់មាន ដំណោះស្រាយ​ណាមួយ​ជា​ដុំកំភួន​នោះទេ​។​

​ការតវ៉ា​នេះ ត្រូវបាន​លោក អ៊ី​ម​រ៉ា​ន ខាន អះអាង​ទៅ​ក្រុម​អ្នកគាំទ្រ​លោក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ នេះ​ថា លោក​នឹង បន្ត​យុទ្ធនាការ រហូតដល់​សម្រេចបាន​ការទាមទារ​របស់ខ្លួន​។ លោក ខាន បញ្ជាក់ថា ការបោះឆ្នោត សភា​កាល ពី​ឆ្នាំមុន ដែល​លទ្ធផល​លោក ណា​វ៉ា​ហ្វ សារី​ហ្វ ជា​អ្នកឈ្នះ​នោះ គឺជា ការ​ក្លែងបន្លំ​នោះទេ ហេតុដូច្នេះ​លោក ត្រូវតែ​ចុះចេញ​ពី​អំណាច​៕ ដោយផន សុខជាតិ