0

អាកាសចរណ៍ ម៉ាឡេស៊ី កាត់បន្ថយ បុគ្គលិក ៦​ពាន់​នាក់ បន្ទាប់ពី​មាន ករណី​បាត់បង់ យន្តហោះ​ចំនួន ០២​គ្រឿង នៅក្នុង​ឆ្នាំនេះ ​បន្ទាប់ពី​មាន​ករណី បាត់បង់​យន្តហោះ​ដឹក​អ្នក ដំណើរ​ចំនួន​០២​គ្រឿង នៅក្នុង​ឆ្នាំ​២០១៤ នេះ ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី (Malaysia Airline) បានប្រកាស កាត់បន្ថយ​បុគ្គលិក​ទៅនេះ បានធ្វើ​ឲ្យ ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី ត្រូវ​ប្តូរ​ឈ្មោះ ទៅជា​ក្រុមហ៊ុន​ថ្មី មួយទៀត​ដែលមាន​ឈ្មោះ ថា Khazanah ដែល​វិនិយោគទុន ដោយ​រដ្ឋ ដោយមាន​លោក Azman Mokhtar ជា​នាយក​គ្រប់គ្រង ទូទៅ​លើ​កិច្ចការងារ​របស់ Khazanah បច្ចុប្បន្ន ។​ is

​បើ​យោងតាម​ការលើកឡើង របស់លោក​នាយក​គ្រប់គ្រង ខាងលើ​បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ ឈ្មោះ​ក្រុមហ៊ុន យ៉ាង​ដូច្នេះ ដោយសារតែ​ភាព ចាំបាច់​ក្នុង ការប្រកួតប្រជែង លើ​ទីផ្សារ​អាកាសចរណ៍ ។​ ​ក្រុមហ៊ុន​ដដែល​នេះ​បាន​បញ្ជាក់ថា ការកាត់បន្ថយ​កម្លាំង​ពលកម្ម​ទាំងនេះ វា​ស្មើនឹង​៣០​ភាគរយ នៃ​កម្លាំង​ពលកម្ម ទាំងអស់​នៅក្នុង​ក្រុមហ៊ុន ។​ ​លោកនាយក​គ្រប់គ្រង​បាន​បន្ថែមថា "​យើង​សង្ឃឹមថា ការធ្វើ​បែបនេះ នឹង​ទាក់ទាញ អតិថិជន​យើង​វិល មកវិញ​បាន​ច្រើន " ។

​ ​លោក​បាន​បញ្ជាក់ទៀតថា "​ទុនវិនិយោគ ក៏មាន​គ្រប់គ្រាន់ ហើយ​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ក៏ត្រូវ​បានកំណត់ និង​ច្បាស់ លាស់​ណាស់ ដើម្បី​ធានា និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន ជាមួយនឹង​ការផ្លាស់ប្តូរ​នូវ​ពាណិជ្ជកម្ម​ថ្មី និង​តម្លៃ ត្រូវបាន​រៀបចំ​ដោយ រចនាសម្ព័ន្ធ​ច្បាស់លាស់​" ៕ ផន សុខជាតិ