មន្ដ្រីសន្ដិសុខហ្វីលីពីនបានប្រកាស នៅថ្ងៃទី២ ខែកញ្ញាថ បានរារាំងប្រកប ដោយជោគជ័យនូវការប៉ុនប៉ងវាយ ប្រហារគ្រាប់បែកបង្កៃក្នុងរថយន្ដនៅ អាកាសយានដ្ឋានអន្ដរជាតិ និងមជ្ឈ មណ្ឌលទីផ្សារទំនើបនៅក្បែរអាកាស យានដ្ឋានទីក្រុងម៉ានីល ។ ក្រុមស៊ើបការណ៍សម្ងាត់NBI បាន រកឃើញឧបករណ៍បំផ្ទុះ កែច្នៃនៅចំណត រថយន្ដនៃអាកាសយានដ្ឋានអន្ដរជាតិទី ក្រុងម៉ានីល ។
ក្រុមសន្ដិសុខក៏បានឃាត់ ខ្លួនបុរស៣នាក់ភ្លាមៗនោះដែរ ប៉ុន្ដែ មិនទាន់បានប្រកាសពីអត្ដសញ្ញាណនៅ ឡើយ ដោយរង់ចាំស្រាវជ្រាវឱ្យបាន លម្អិត ។ មន្ដ្រីអាកាសយានដ្ឋានបាន បញ្ជាឱ្យមានការយាមកាមតឹងតែង បំផុត ចៀសវាងហេតុការណ៍អាក្រក់ កើតឡើង ។ ប្រធានក្រុមចារកម្មហ្វីលីពីន NBI លោក Virgilio Mendez បានឱ្យដឹងថា ក្រុមសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន ប៉ុន្ដែមិនបានបញ្ជាក់ច្បាស់លាស់ពី គម្រោងណាមួយនោះទេ ដោយលោក គ្រាន់តែបញ្ជាក់ថា ជនសង្ស័យបានតាម ដានរយៈពេលជាង១ខែកន្លងមកហើយ។ មន្ដ្រី IBI មួយរូបក៏បានឱ្យដឹងដែរថា “ពួកគេព្យាយាមបង្កៃគ្រាប់បែកកែច្នៃ នៅទីតាំងចំណតរថយន្ដនៃអាកាសយាន ដ្ឋាន និងទីតាំងជាច្រើនផ្សេងទៀត។
មាន គ្រាប់បែកដល់ទៅ៨គ្រាប់ និងកាំភ្លើង១ ដើម ត្រូវបានដកហូត” ។ រដ្ឋាភិបាល ហ្វីលីពីនបានទម្លាក់កំហុសទៅលើក្រុម ឧទ្ទាមអ៊ិស្លាម Abu Sayyaf ដែលមាន ទំនាក់ទំនងជាមួយក្រុមអាល់កៃដាជា អ្នកប្រព្រឹត្ដ 9 ដោយផន សុខជាតិ