ល្បីឈ្មោះ​ អ៊ីន ស្រីម៉ៅ​ជា ឈ្មូញឈើដុះស្លែ មិនប្រែចិត្តសន្សំចិត្តបំផ្លាញព្រៃឈើដែន​ជម្រកសត្វព្រៃគូលេនព្រហ្មទេព

0

ខេត្តព្រះវិហារ: សកម្មភាព​ដឹក​ជញ្ជូន ឈើ​ដោយ​ខុសច្បាប់​ចេញពី​ ខេត្ត​ព្រះវិហារ.បានបន្តដឹកជាហូរហែរ ពីសំណាក់​មេ​ឈ្មួញ​ដុះស្លែ.អ៊ីន ស្រី​ម៉ៅ​។

តាមសេចក្តីរាយការណ៍អ្នកសារព័ត៌មានប្រចាំតំបន់ កាលពីយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០២២ថ្មីៗហ៊ុយៗ ក្រុមឈ្មួញដឹកឈើ ដែលគេស្គាល់ថា របស់លោកស្រី អ៊ីន ស្រីម៉ៅ កំពុងបញ្ចេញសកម្មភាព យ៉ាងសកម្ម ដោយមិនរំខានលើដែនសកម្មកិច្ច មន្ត្រីជំនាញសូម្បីតែបន្តិច។

លោកពិន ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ មិនហ៊ានបង្រ្កាប រាល់​បទល្មើស​ដែល​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​ពីក្រុមឈ្មួញឈើហើយមើលទៅ បានអសម្ថភាព។

លោកម៉ែន សុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ត្រូវបាន គេ កក់សម្គាល់ថា​ ក្រោយ​ពីលោកមកកាន់តំណងជា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ ព្រៃឈើ​រលាយ​ហិនហោច. ហើយ​បច្ចុប្បន្ន​កំពុង​តែរលាយជាបណ្តើរ។

តាមសេចក្តី​រាយការណ៍.បានបញ្ជាក់ថា ឈើដែលឈ្មួញ​ឈ្មោះ.អ៊ីន.ស្រីម៉ៅបានដឹកជញ្ជូនចេញពីតំបន់ព្រៃអភិរក្ស គូលែនព្រហ្មទេព ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យ៉ាងរលូន​ ដោយសារ​តែ​មាន​ការ​សង្ស័យ​ថា.​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ.បរិស្ថាន​ និងមន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាប្រព័ន្ឋ។

ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ដែល​បាន​ឃើញសកម្មភាព​.ដឹកជញ្ជូន​ឈើ​ខុសច្បាប់.ដែល​កំពុង​បំផ្លាញ​ធនធាន​ធម្មជាតិ.សុំអង្វរយ៉ាងទទូចដល់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជួយមានវិធានការ ការពារបង្ក្រាប បទល្មើស ដែលក្រុមឈ្មួញ ដឹកជញ្ជូនឈើ ខុសច្បាប់​ផង។
ដោយ​ខេមរា​