សាលានគរបាលភូមិភាគ៦បើកវគ្គបណ្តុះបណ្តាលកម្រិតបឋមសិក្សាវិជ្ជាជីវៈនគរបាលដល់នាយនគរបាលនាយនគរបាលរង

0

ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៨ ខែ
មករាឆ្នាំ ២០២២នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានថ្លែងថាឆាកជីវិតរបស់ប្អូនៗដែលអាចផ្លាស់ប្ដូរជីវភាព ពីជនស៊ីវិល មកជាកង
កម្លាំងនគរបាលជាតិទៅបានលុះត្រាណាតែប្អូនជាសិស្សទទួលបានវិញ្ញាបនបត្រសិក្សាដោយជោគជ័យពីសាលានេះ ។

មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល កម្រិតបឋមសិក្សាវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល នាយនគរបាលរង ក្របខ័ណ្ឌថ្មី ឆ្នាំ ២០២២នៅសាលានគរបាលភូមិភាគ ៦ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ក្រោមការ យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែន
ការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ និងកម្ម វិធីកំណែទម្រង់ លើការងារសំខាន់ៗ រួមមានការងារដឹកនាំគ្រប់គ្រង ការអនុវត្តកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យសិក្ខាកាមសិស្ស ការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើតឲ្យមានយន្តការធានាគុណភាពអប់រំ ការបង្កើតឲ្យមានវប្បធម៌ គុណភាពការអភិវឌ្ឍន៍ រចនាសម្ព័ន្ធនិងសម្ភារៈសិក្សាការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរ
បាល និងការពង្រឹង ពង្រីកកិច្ចសហ
ប្រតិបត្តិការជាតិនិងអន្តរជាតិដើម្បីសំដៅលើកកម្ពស់គុណភាពអប់រំ បណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតបទៅ
នឹងតម្រូវការអង្គភាពប្រើប្រាស់ កងកម្លាំងនគរបាលជាតិ តាមទិសដៅរបស់ក្រសួងមហាផ្ទៃ នឹងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបសរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហា
សេនាបតីតេជោហ៊ុនសែនជានាយករដ្ឋ មន្ត្រីដ៏ឆ្នើមរបស់យើងទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្ដាំផ្ញើ ដល់សិស្សនគរបាលគ្រប់រូប ត្រូវអនុវត្តឲ្យបាននូវវិធានការការពារសុវត្ថិភាព ៣កុំ៣ ការពារ ដើម្បីចូលរួមការ
ទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីដ១៩។ យកចិត្តទុកដាក់សិក្សារៀនសូត្រដោយស្វ័យសិក្សា ទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង ។

ត្រូវមានវត្តមាន គ្រប់ពេលវេលា គ្រប់ការសិក្សា ប្រជុំជួរ និងគោរពពិន័យឲ្យបានខ្ជាប់ខ្ជួន ហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ដោយគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុង បទ
បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភានិងសូម ប្រកាន់ខ្ជាប់នូវទស្សនៈ ( រៀនឱ្យចេះ មិនមែនរៀនឱ្យចប់) នោះទេ មួយវិញទៀត( គុណភាពមិនអាចសម្របសម្រួលបានឡើយ) អ្នកដែលមិនទទួលបានជោគជ័យក្នុងការសិក្សានឹងមិនត្រូវបានទទួលវិញ្ញាបនប័ត្រ ជូននោះទេ ។

ពេលត្រឡប់ទៅបំពេញការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថ ការងារថ្មីជាមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ និងមានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំមានជំនឿទុកចិត្តមកលើខ្លួន។

យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិភូមិភាគ ៦ បានឲ្យដឹងថា វគ្គសិក្សានេះមានរយៈពេល ៤ ខែ ដោយមានសិក្ខាកាមចំនួន ១៨០ នាក់(នារី ២១នាក់ )សុទ្ឋសឹងមកពីស្នងការនគរបាលរាជធានីភ្នំពេញ ៕
សុខ គឹមសៀន