មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​ដោយ​រថយន្ត​ទូ​រី​ស​គេច​ម៉ូតូ​បុក​រថយន្ត​យី​ឌុប​ធ្លាក់ចូល​ប្រឡាយ​ទាំង​ព្រឹក​

0

​កំពង់ឆ្នាំង​៖ មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៏​មួយ​ដែល​បាន​កើតឡើង​​នៅវេលា​ម៉ោង​៦ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែ កញ្ញា ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​​លេខ ៨៣ និង ៨៤ ស្ថិតក្នុង ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ  នៅពេល​

ដែល​រថយន្ត​ទូ​រី​ស​បើក​​លឿន​គេច​ពី​ម៉ូតូ​បុក​ជាមួយ​រថយន្ត​យី​ឌុប​ពេញទំហឹង​។​
​លោក សឿង រ៉ុន មន្ត្រីនគរបាល ចរាចរណ៏​ស្រុក​រលាប្អៀរ បាន​និយាយ​អោយដឹងថាៈ​ក្នុង ករណី​​គ្រោះថ្នាក់​ចរាចរណ៏​នេះ បង្កឡើង​ដោយ​ថយន្ត ទូ​រី​ស​គេច​ពី​ម៉ូតូ ទៅ​បុក​នឹង​រថយន្ត​យី​ឌុប​។​មុនពេល​​កើតហេតុ រថយន្ត​ទូ​រី​ស ពណ៏​ទឹកប្រាក់​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A.1114​បើកបរ​ដោយ​ឈ្មោះ គា ធ្វើ​ដំ​​ណើ​រ​ពី​ត្បូង​មក​ជើង គឺ​ពី​ភ្នំពេញ​មក កំពង់ឆ្នាំង លុះ​មកដល់​ចំណុច​កើត ហេតុ បានគេច​នឹង​ម៉ូតូ​មួយគ្រឿង មក​ឆ្វេង​ដៃ ហើយ​បាន​ជ្រុល​ទៅ​បុក​ចំ​ធុងសាំង រថយន្ត​យី​ឌុប  ដឹក​ចំណី​សត្វ​ពាក់ ស្លាក​លេខ​ភ្នំពេញ 3A.2181 ពេញទំហឹង ដែល​បើកបរ​ដោយ​ឈ្មោះ គ្រុយ សំណាង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​ភ្នំ​​តូច ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ  ស្របពេល​ដែល​អ្នក​បើក​រថយន្ត​យី​ឌុប គេច​ពី​រថយន្ត​ទូ​រី​ស​ផង ដែរនោះ បណ្តាលអោយ​រថយន្ត​យី​ឌុប ធ្លាក់​ចូល​ប្រឡាយ​មានទឹក​តែម្តង​ជាប់ផុង​។​
​ក្រោយពេល​កើតហេតុ អ្នកជិៈក្នុង​រថយន្ត​ទូរីស​មាន​អ្ន​ក​បើក​ឈ្មោះ គា និង​ម្នាក់​ទៀត ឈ្មោះ វ៉ា នៅ​ស្រុក​បរិបូរណ៏ បាន​រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ ខេត្ត​កំពង់ឆ្នាំង និង​ដោយសារ​ធ្ងន់ធ្ងរ​គ្រូពេត្យ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ក្រុងភ្នំពេញ​ជា បន្តទៀត ។​ចំណែក​អ្នក​បើក​​បរ​រថយន្ត​យី​ឌុប បាន​រងរបួស​ស្រាល​។​ដោយឡែក​រថយន្ត​ទូ​រី​ស បាន​រង​ការខូតខាត​ខ្ទេច​មុខ​ទាំង​ស្រុង ចំណែក​រថយន្ត​យី​ឌុប បាន​ដាច់​ធុងសាំង និង​ខូចខាត​គួរសម​។ 
​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៏​ផ្លូវគោក​នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាមនិ​វិធី​ច្បាប់​៕​

DSC06054 DSC06055