មន្ត្រីឃ្លាំមើលទំនិញខូចគុណភាពនៅច្រកទ្វារព្រំដែនព្រែកចាករឹបអូសបង្គារចាក់ចាហួយ១២តោនដើម្បីកម្ទេចចោល

ខេត្តកំពត៖ មន្ត្រីឃ្លាំមើលទំនិញខូចគុណភាពនៃក្រសួងពាណិជ្ជកម្មប្រចាំ ស្នាក់ការ ច្រកទ្វារព្រំដែន អន្តរជាតិព្រែក ចាក កាលពី រសៀល ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ បាន ចាប់ រថយន្តពីរ គ្រឿង ដឹក គ្រឿង សមុទ្រ នាំចូល ពី វៀតណាម ក្រោម បទ សង្ស័យ ទំនិញ ទាំងនោះ មាន សារ ធាតុគីមី ដែល បង្ក ផលប៉ះពាល់ ដល់ សុខភាពអ្នក បរិភោគ ។

មន្ត្រី នៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ថាប្រចាំ ស្នាក់ការខាងលើ បាន ប្រាប់ ឱ្យដឹងថា រថយន្ត ធុន ធំពីរ គ្រឿង នៅក្នុង ទឹកដីស្រុក កំពង់ត្រាច ខេត្តកំពត កំពុងដឹក បង្គា ចាក់បញ្ចូល សារធាតុ គីមី ត្រូវបាន រកឃើញ បង្គានៅក្នុងតេស នីមួយៗ សុទ្ធតែ ត្រូវបានចាក់ចាហួយចូលក្នុង ក្បាល ។

មមន្ត្រី ក.ប.ប. ដដែល បានបញ្ជាក់ ថា ចាហួយក្នុង ខួរក្បាល បង្គា បើមានសារធាតុគីមីបែបនេះ នឹង បង្ក ផលប៉ះពាល់ដល់ សុខភាព មនុស្ស ទូទៅ ក្រោយពេល ទទួលទាន ។

សូមបញ្ជាក់ថា រថយន្ត ទាំងពីរ គ្រឿង ខាងលើ បាន ដឹក បង្គា ក្ដាមថ្ម និង មឹក ចំនួន៦១០កេស ដែល ម្ចាស់ នាំចូល ដោយ មិនមាន ច្បាប់ ដឹកជញ្ជូន ។ បង្គា នៅក្នុង កេសនីមួយៗ មានទម្ងន់ ខុស ប្រក្រតី ជា សរុប មានចំនួន៦១០កេស ស្មើនឹង១២តោន ហើយ មន្ត្រី ក.ប.ប. នឹងកម្ទេចចោល ក្រោយ ធ្វើ កំណត់ហេតុ រួចរាល់ ៕