កាលពីល្ងាចថ្ងៃទី០២.០៩.២០១៤ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យទីតាំង ដាក់ ធុងសម្រាមតាមបណ្តាសួនច្បារក្នុងក្រុងដូនកែវ ខេត្តតាកែវ អមដំណើរដោយលោក មូល វិចិត្រ អភិបាលក្រុងដូនកែវ និង អស់លោក លោកស្រី អភិបាលរងក្រុងប្រធានមន្ទីរជុំវិញខេត្តតាកែវទាំងអស់ដែលបានអញ្ជើញចូលរួមផងដែរ ។
នាឳកាស នោះផងដែរ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែល ជាអ្នករកស៊ីលក់ដូរនៅតាមសួនច្បារមាត់បឹងតាកែវអោយចូលរួមថែរក្សាអនាម័យអោយបានល្អពេលលក់ដូររួចរាល់បោស សម្អាតប្រមូលសម្រាមយកទៅដាក់ក្នុងធុងនៅក្បែរកន្លែងលក់អោយបានទៀងទាត់រៀងរាល់ថ្ងៃដើម្បីប្រឡងប្រណាំងទីក្រុង ស្អាតនៅទូទាំងប្រទេស ហើយនៅខេត្តតាកែវយើងនេះនៅក្នុងឆ្នាំកន្លងមកបើនិយាយពីអនាម័យ និងការប្រឡងប្រណាំងទីក្រុង ស្អាតនោះគឺសូន្យតែម្តង តែឥឡូវនេះត្រូវជម្រុញ
អោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអោយចូលយកចិត្តទុកដាក់អោយបាន សកម្មផ្តោតទៅលើបញ្ហាបរិស្ថានធម្មជាតិមានអនាម័យបរិសុទ្ធទីធ្លា គ្មានសម្រាម សួនច្បារមានកន្លែងអង្គុយត្រឹមត្រូវ តែបើ ទីនោះសម្បូរទៅដោយសម្រាមហើយគ្មានអនាម័យ ក៏អត់ល្អដែរ ទាក់ទិនលើបញ្ហាលកាកសំណល់ ផ្សេងៗនោះផងដែរលោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលបានមានប្រសាសន៍ថា ៖ នៅតាមបណ្តាសួរច្បារនៅតាមមាត់បឹងតាកែវយើងនេះ ហាមដាច់ខាតមិនអោយមានបងប្អូនយើងណាម្នាក់យកសម្រាមមកបោះចោលទៅក្នុងបឹងនេះជាដាច់ខាតពីព្រោះបឹងនេះជាទឹកបឹង ធម្មជាតិ ជាទឹកដែលយើងទាំងអស់គ្នាហូបចុកប្រើប្រាស់រាល់ថ្ងៃនេះ
ហើយជាបញ្ហាសុខាភាពជាចម្បងរបស់មនុស្សទូទៅ ហើយបើបងប្អូនណាមិនគោរពតាមការណែនាំនេះ បើយើងឃើញយកសម្រាមមកបោះចោលក្នុងបឹងនេះយើងត្រូវតែចាប់ផាកពិន័យទៅតាមគោលការណ៍របស់សាលាក្រុងហើយមន្ទីរពាក់ពន្ធ័ទៅលើបញ្ហានេះត្រូវតែមានវិធានការយកចិត្តទុកដាក់អោយបានម៉ត់ចត់ហើយកន្លែងលក់ដូរនីមួយៗបន្ទាប់ពីបានលក់ដូររួចរាល់ត្រូវតែសម្អាតរួចរាល់អោយស្អាតហើយប្រមូលសម្រាមយកទៅ ដាក់ក្នុងធុងជារៀងរាល់ថ្ងៃនេះជាបម្រាម ។ លោក មូល វិចិត្រ អភិបាលក្រុងដូនកែវ បានអោយដឹងផងដែរថា ៖ បញ្ហាធុង សម្រាមនេះនៅតាមបណ្តាសួនច្បារមាត់បឹងតាកែវនេះបានដាក់ចំនួន ១២ធុង ឯសួនច្បារខាងជើងក្បែរ តេឡា ចំនួន ៨ធុង ឯសួនច្បារស្តូបមិត្តភាពកម្ពុជា-វៀតណាម ចំនួន ៨ធុង ហើយធុងសម្រាមទាំងនោះជាគោលការណ៍របស់លោក អភិបាលខេត្ត ដើម្បីដាក់កាកសំណល់ផ្សេងៗ មិនអោយបងប្អូនយើងហូបហើយចេះតែចោលពាសវាងពាសកាលគ្មានសណ្តាប់ធ្នាប់ខ្វះអនាម័យនោះទៀតទេ ។
(វាសនាតាកែវ) ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវបាននគរបាលស្រុកសំរោងចាប់ខ្លួនបញ្ជូនមកកាន់ស្នងការខេត្តតាកែវ បុរសវ័យកណ្តាល ២នាក់ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលស្រុកសំរោង ចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន បញ្ជូនមក កាន់ស្នងការនគរបាលខេត្តតាកែវដើម្បីចាត់ការបន្តទៅទៀត ។ លោក ចក់ សុន នាយការិយាល័យនគរបាលប្រឆាំងគ្រឿង ញៀនខេត្តតាកែវបានអោយដឹងថា ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវបានចាប់ខ្លួននោះ ទី១មានឈ្មោះ សំ ស៊ីកង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទី២មានឈ្មោះ មាន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ។ លោកនាយការិយាល័យបន្តអោយដឹងទៀតថា៖ ករណីនេះបានកើតឡើង
កាលពីវេលាម៉ោង ៧.៤០នាទី កាលពីថ្ងៃទី ០២.០៩.២០១៤ នៅចំណុចភូមិឃុំខាងលើ សមត្ថកិច្ចនគរបាលស្រុកសំរោង បានចុះ ធ្វើការបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន២នាក់ នៅនឹងកន្លែង រួមជាមួយវត្ថុតាងមានឧបករណ៍សម្រាប់ប្រើប្រាស់ជក់មួយចំនួនទៀតដូចជាដបទឹកសុទ្ធ ទុយោប៉ឺតផងដែរ ។ ហើយជនសង្ស័យទាំងពីរនាក់នេះ មន្ត្រីជំនាញកំពុងធ្វើការសាក សួរដើម្បីក៏សាងសំណុំរឿង បញ្ជូនខ្លួនទៅអោយសាលាដំបូងខេត្តតាកែវចាត់ការបន្តទៀត ។



































