លោក កង់ ផល្លា មេឃុំខ្វាវបើកកិច្ចប្រជុំស្តីពីគម្រោងជួសជុលផ្លូវលំមួយខ្សែក្រាលគ្រួសក្រហម

ខេត្តសៀមរាប ៖ លោកកង់ផល្លាមេឃុំខ្វាវបានបើកកិច្ចប្រជុំមួយស្ដីពីគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហម កាលពីថ្ងៃអង្គារទី១៨ខែមករាឆ្នាំ២០២២ ដែលមានអ្នកចូលរួមសរុប៤២នាក់។ក្នុងនោះមានមន្រ្តីសាលាឃុំនិងមន្រ្តីពាក់ព័ន្ធ៧នាក់ប្រជាពលរដ្ឋ៣៥នាក់ស្រី១៥នាក់។ផ្លូវលំក្រាលគ្រួសក្រហមទ្រុឌទ្រោមមួយខ្សែដែលមានប្រវែង៣២០០ម៉ែត្របាតក្រោម៨ម៉ែត្រខ្នងលើ៦ម៉ែត្រនៅចំណុចផ្លវវិស្វកម្មក្រសួងការពារជាតិភ្ជាប់ទៅចំណុចភូមិក្បាលខ្មោចស្ថិតក្នុងភូមិជ្រៃឃុំខ្វាវស្រុកជីក្រែង។ផ្លូវដែលត្រូវជួសជុលត្រូវក្រាលគ្រួសក្រហមនិងដាក់លូរចំនួន២ក្នុងនោះដាក់លូរជ្រុង១និងលូរមូល១ដើម្បីបន្ដោះទឹក។គម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះត្រូវចំណាយថវិកាក្រោមមូលិទ្ធិសាលាឃុំខ្វាវ២០២១អស់ចំនួន២៩៤៥០១៧០០រៀល(ពីររយកៅសិបបូនលានប្រាំមឺុនមួយពាន់ប្រាំពីររយរៀល)។ក្រោយពេលកិច្ចប្រជុំចប់លោកកង់ផល្លាបាននាំមន្ត្រីសាលាឃុំនិងប្រជាពលរដ្ឋមើលផ្លូវទ្រុឌទ្រោមទាំងអស់គ្នា។ជាចុងក្រោយមុននឹងបែកគ្នាប្រជាពលរដ្ឋបានសម្ដែងសេចក្ដីសប្បាយចិត្តនិងថ្លែងអំណរអរគុណចំលោកកង់ផល្លាមេឃុំខ្វាវដែលមានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះ។ ស្រុកជីក្រែង(ព្រំ សុខា)