អាជ្ញាធរខេត្តនឹងចាត់ការតាមផ្លូវច្បាប់ ចំពោះអាជីវករណាដែលលក់ដូរលើចញ្ចើមផ្លូវក្នុងក្រុងសៀមរាប

0

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានប្រកាសថា ដោយសារដំណើរការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបកំពុងដំណើរការរៀបចំឌឿនចិញ្ចើមផ្លូវ កម្រាលក្រាលនីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវ រដ្ឋបាលខេត្តពិនិត្យឃើញថា មានប្រជាជនមួយចំនួនបានដាក់តាំងសម្ភារលក់ផ្សេងៗ និងលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលកំពុងសាងសង់។

យោងតាមលិខិតចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដើម្បីកុំឱ្យខូចហេដ្ឋារចនាសម្ព័ន្ធតាមដងផ្លូវ រដ្ឋបាលខេត្តសៀមរាបមិនអនុញ្ញាតឱ្យអាជីវករទាំងអស់ លក់ដូរលើផ្លូវ ៣៨ខ្សែរក្នុងក្រុងសៀមរាបទៀតឡើយ ប្រសិនជាអាជីវករណានៅតែបន្តការលក់ដូរទៀត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ។ ចំពោះម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន អាជីវកម្មនានា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវបញ្ឈប់ការចតលើក្រានីត លក់សម្ភាៈផ្សេងៗលើដងផ្លូវ ចាប់ពីនេះជូនដំណឹងនេះតទៅផងដែរ៕