​មន្ត្រី​បច្ចេកទេស​រដ្ឋបាល​ថ្នាក់ក្រុង​/​ស្រុក ទ​ទូល​បាន​ម៉ូតូ​២​គ្រឿង ពី​(​គ​.​ជ​.​អ​.​ប​) ក្នុង​ខេត្ត​ប៉ៃលិន

0

​ខេត្ដ​ប៉ៃលិន ៖ ម៉ូតូ​ចំនួន​២​គ្រឿង ត្រួវបាន​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រុង​/​ស្រុក ដើម្បី​ជិៈម​ប្រើ​ការងារ​ក្នុង​ទឹ​សដៅ តាម​មូលដ្ឋាន ។ ពិធី​ប្រគល់​ម៉ូតូ​នេះ បានរៀបចំ​ធ្វើ​នៅ​រសៀល ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ,​លោកមៀ​វ សា​ម៉ៃ នាយក​រដ្ឋបាល​ស្តីទី​សាលាខេត្ត ,​លោក ចាវ ខាន់ នាយករង​សាលាខេត្ត ព្រមទាំង​មន្ត្រី​(​គ​.​ជ​.​អ​.​ប​) និង​មន្ត្រី​(​ផ​.​អ​៣) ជាច្រើនរូប​ផងដែរ ។រូបភាពសេង សុវណ្ណារិទ្ធ (3)

​ ​លោក មៀ​វ សា​ម៉ៃ នាយក​រដ្ឋបាល​ស្តីទី​សាលាខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ ម៉ូតូ​ដែល​ប្រគល់​ឲ្យ​នេះ​ម៉ាកវីវ៉ា ពណ៌​ក្រហម អត់​ស្លាក​លេខ សេរី​២០១៤ ជា​គម្រោង​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​អភិ​វ​ឌ្ឈ​ន៏ តាមបែប​លទ្ធិប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បានប្រគល់​ឲ្យ​មន្ត្រី​បច្ចេកទេស​រដ្ឋបាល​ថ្នាក់ក្រុង​/​ស្រុក ដើម្បី​បម្រើការ​ស្របតាម​ទឹ​សដៅ​ក្នុង​មូលដ្ឋាន របស់​ខ្ល​យ​ន ។​លោក​បន្តថា​៖ ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​គម្រោង​ផែនការ អភិ​វ​ឌ្ឈ​ន៏​រយៈពេល​៣​ឆ្នាំ​រំកិល​(​ផ​.​អ​៣)​ផងដែរ ។រូបភាពសេង សុវណ្ណារិទ្ធ (1)

​ ​ថ្លែង​ក្នុង​ឪ​កាស​នោះដែរ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា​៖ មន្ត្រី​បច្ចេកទេស​ថ្នាក់ក្រុង​/​ស្រុក ដែល​ទ​ទូល​បាន​ម៉ូតូ​នេះ យកទៅ​ប្រើប្រាស់ សូម​មេ​ត្ត​ថែរក្សា ការពារ​កុំ​ឲ្យ​បាត់បង់ និង​ខូច​ខាត់ ដោយ​ប្រការ​អ្វី​ឡើយ យើង​ត្រួវ​ថែរក្សា​វា​ឲ្យ​ដូចជា​របស់​យើង ។ ត្រួវ​ជិៈប​ម្រើ​ការងារ​តាម​មូលដ្ឋាន មិន​ត្រួវ​យក​របស់​ដែល​គេ​ប្រគល់​ឲ្យ​យកទៅ​ប្រើប្រាស់​ខុស​គោលដៅ​នោះទេ ៕​អត្ថបទ​សេង សុវណ្ណារិទ្ធ​