​​យុវជន​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​៤​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​បាត់​

0

​ភ្នំពេញ​៖ យុវ​សិស្សសាលា​ភាសា​កូរ៉េ​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ យុវជន​រងគ្រោះ​ជិះ​ម៉ូតូ ម្នាក់ឯង​ត្រឡប់ទៅផ្ទះ​វិញ​ដល់​ពាក់កណ្តាល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២​ខែកញ្ញា ឆ្នាំ​២០១៤​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​image (5)

នគរបាល​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​មានឈ្មោះ គិ​ន ចាន់ថន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​មុខរបរ​ជា​អ្នកលក់​គ្រឿង​ទូរស័ព្ទ​និង​ជា​អ្នក​សិស្ស​រៀន​ភាសា​កូរ៉េ​ស្នាក់នៅ​ក្នុងភូមិ​ត្រាំ​ស្លឹក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​សំណ​ខ្មៅ ឃុំ​សំណរ​ខ្មៅ ស្រុក​ទ្រាំង ខេត្តតាកែវ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៣​ឡើង​តែម​ឆ្នាំ​២០១៤​ពាក់​ស្លាក​លេខ​តាកែវ 1H-8647​។

យុវជន​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា កាលពី​វេលា​ម៉ោង​៦​ជាង​រូបគេ​បាន​ជិះ​ម៉ូតូ ម្នាក់ឯង​មក​រៀន​ភាសា​កូរ៉េ​នៅ​ខាងលិច​សាលាសង្កាត់​ចោមចៅ បន្ទាប់ពី​រៀន​ចប់​បាន​ជិះ​ម៉ូតូ​ទៅ​រង្វង់​មូល​ចោមចៅ​ហូប​បង្អែម​លុះ​ប្រហែល​ម៉ោង​៨​និង​២០​នាទី​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ លុះដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក​SZ​ពណ៌​ក្រហម​និង​មួយគ្រឿង​ទៀត​ម៉ាកវីវ៉ា​១២៥​ដោយ​មួយគ្រឿង​បាន​ជិះ​image (4)

មក​ស្ទាក់​ពីមុខ​និង​មួយគ្រឿង​ទៀត​ជិះ​គៀរ​រួចហើយ​អ្នក​អង្គុយ​ខាងក្រោយ​ចុះ​ពីលើ​ម៉ូតូ​ដក​កាំភ្លើងខ្លី​១​ដើម​ម្នា​ក់មក​ក្រៀក​ភ្ជង់​គាំ​មិន​ឲ្យ​ស្រែក​រួចហើយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ពេលដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួចហើយ​យុវជន រងគ្រោះ​ពុំបាន​ស្រែក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះទេ បាន​ដើរទៅ​កន្លែង​ស្នាក់នៅ​យ៉ាង​ស្ងាត់​ទៅផ្ទះ​ហើយ​ក៏បាន​ប្រាប់​បងប្អូន​ទើប​នាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ឲ្យ​ជួយ​អន្តរាគមន៍​។​

​យុវជន​រងគ្រោះ​បាន​បន្តថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​គឺ​ពុំ​ចាំ​អត្តសញ្ញាណ​នោះទេ​ប៉ុន្តែ​២​នាក់​មាន​វ័យ​ប្រហែលជា​៤០​ឆ្នាំ​ជាង​ជិះ​ម៉ូតូ​SZ​និង​ពីរ​នាក់​ទៀត​អាយុ​ប្រហែលជា​២៥​ឆ្នាំ​ជិះ​ម៉ូតូ​វីវ៉ា បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​រួច​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់ ៕​