ផ្ទះ​កក្រើករឿងចាប់រំលោភ​ក្មេងស្រី​អាយុ១៨ឆ្មាំអធិការរងស្រុកស្ទោងទារ១៣០០$ ចំណែក​ជនរងគ្រោះ​ឈឺចិត្តហើយឈឺកាយទទួលតែ៧០០$ ជនរងគ្រោះ​មិនព្រម​ស្រែក អយុត្តិធម៌​ណាស់​

0

ខេត្ត​កំពង់ធំ.​ ផ្ទុះកក្រើកមេឃ រញ្ជួយដីករណីចាប់ក្មេងស្រីរំលោភ ដោះស្រាយក្រៅប្រព័ន្ធតុលាការ សមត្ថកិច្ច​សម្រេចអ្នកកាត់ក្តីឲ្យជនរងគ្រោះ៧០០ដុល្លា​ចំណែក​អ្នកកាត់ក្តីទាមទារ1300 ដុល្លារ​ អាងថាថ្នាក់លើឲ្យយក ចំណែកជនរងគ្រោះឈឺចិត្តនិងឈឺកាយ ខ្មាស់គេពេញស្រុក ទទួលបានត្រឹមតែ 700 ដុល្លារ ជនរងគ្រោះស្រែកអយុត្តិធម៌ណាស់ ទាមទារឱ្យតុលាការខេត្តកំពង់ធំ បើកការស៊ើបអង្កេតជាបន្ទាន់។

យោងតាមការសំណូមពរ របស់ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​ថា.ករណី​ចាប់រំលោភ​ក្មេង​ស្រី.បាន​កើតឡើងកាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ​២០២១​ សាច់​ញាតិ​ ​ជនរងគ្រោះ​បានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី៣ខែមករា ឆ្នាំ​២០២២ តែទើបតែហៅមកដោះស្រាយនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២២ តែជនសង្ស័យគេច​ខ្លួន.ឲ្យតែសាច់ញាតិមកដោះស្រាយ។

ជនសង្ស័យ​ត្រូវ​បាន​ស្គាល់​ឈ្មោះ.ផល.ភាព.ភេទប្រុស​អាយុ​40​ឆ្នាំ​រស់​នៅ​ភូមិ​លាប ឃុំ​ចំណា​ក្រោម. ស្រុកស្ទោង ខេត្ត​កំពង់ធំ.​ត្រូវ​ជា​ឪពុក​មា របស់​ក្មេងស្រី.ដែល​មាន​ផ្ទះជិតគ្នារងគ្រោះ​ឈ្មោះ.ទ.អ.ង អាយុ​១៨ឆ្នាំ ត្រូវ​បាន​ចាប់រំលោភ​ចំនួន​៣ដង យប់​ថ្ងៃកើត​ហេតុ​ ដោយ​ជនសង្ស័យ​បានចូលទៅចាប់រំលោភ ក្នុង​បន្ទប់​ក្មេងស្រី​តែម្តង​ រហូត​មក​ដល់​ពេល​នេះ​ក្មេងស្រី​រងគ្រោះ​មាន​ផ្ទៃ​ពោះ​១ខែហើយ។
លោក​សាយ​ គឹមឡម អភិបាល ស្រុកស្ទោង បានឲ្យដឹងថា​ក្នុង​ករណី​ ពុំមាន​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​ស្ទោង​រាយការណ៍​ជូន​គណបញ្ជាការឯកភាពស្រុក​អំពីករណីចាប់រំលោភក្មេងស្រីឲ្យបានដឹងនោះឡើយ។
បងស្រី​ត្រូវ​ជា​សាច់ញាតិ​ក្មេងស្រី​រងគ្រោះ.ឈ្មោះ​ តុលា.បានឲ្យ ដឹងថា​ សាច់ញាតិ​ជនសង្ស័យ​ និង​សាច់​ញាតិ​ជន​រង​គ្រោះ​ព្រមព្រៀង​គ្នាចំនួន២០០០$ ដើម្បី​បញ្ចប់​រឿង​ តែលុយមិនទាន់បានប្រគល់ទេ ដោយសម្រេចគ្នា មកប្រគល់នៅអធិការ ដើម្បី​សមត្ថកិច្ច​ជួយដឹងលឺ ក្នុង​ពេលនោះ​ លោក​វ៉ន.សុភ័ណ្ទ.អធិការ​រង​ ហៅបងស្រីមកក្នុងបន្ទប់ស្ងាត់ៗ ប្រាប់​ថា​សេវាកម្មប៉ូលិសជួយសម្របសម្រួល ១៣០០$ បងស្រី​មិនយល់ព្រមទើប សំណូមពរ​ឲ្យអ្នកសារព័ត៌មានជួយ ដែលជាជម្រើសចុងក្រោយ។

លោក.វ៉ន សុភ័ណ្ទ អធិការ រងទទួលផែនព្រហ្មទណ្ទ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទោង.បានអះអាងថា.លោកមិនបានទារលុយពីជនរងគ្រោះថ្លៃកាត់ក្តីក្រៅប្រពន្ឋតុលាការ ចំនួន​១៣០០​ដុល្លាទេ គឺថ្នាក់លើអោយយកទេ តែលោកមិនព្រមបញ្ជាក់ថា ថ្នាក់លើណាឲ្យយកនោះទេ ។
បងស្រី​តុលា​បញ្ជាក់ថា​ ក្រោយពីគាត់បានប្រាប់អ្នកសារព័ត៌មាន ក៏មាន​លោក.សរ.ប៉ាក់​ អធិការ​រងស្រុកស្ទោង គំរាមថា ហេតុអ្វី​បានជា​ធ្វើឲ្យបែកព័ត៌មាន ទៅអ្នកសារព័ត៌មាន បើដូច្នេះគឺឈប់ដោះស្រាយឲ្យហើយ លោកនិងបញ្ជុនទៅថ្នាក់លើហើយ.ទើបគាត់បានសម្រេច​ឡើង​មកតុលារ ខេត្ត​កំពង់ធំ.នៅព្រឹក​ស្អែក​ថ្ងៃទី​២០ខែមករា ឆ្នាំ​២០២២.ដើម្បី​ដាក់ពាក្យបណ្តឹង ទាមទារជម្ងឺចិត្ត៥០០០$ និងបាន​សំណូមពរ​ ឲ្យឯកឧត្តម ព្រះ​រាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេ​ត្តកំពង់ធំ.មេត្តាជួយរកយុត្តិធម៌ផង.៕

ដោយ​ប៊ុន រដ្ឋា