ឈាមស្រែកស្បែកហៅសម្លាប់គេរួចស្មានតែរួចខ្លួនទីផុតជាប់អន្ទាក់ប៉ូលិសទាំងអស់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទីបញ្ជាការភូមិភាគ៥ ចុះឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២៣ និង៣០ នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិ សុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចំពោះ:ជនសង្ស័យទាំងនោះបានយកដុំថ្មគប់ ដំបងវាយ និងដាវសាម៉ូរ៉ៃកាប់លើយុវជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្លាយពោះវៀនចេញក្រៅដេកស្លាបើក្នុងថ្លុកឈាម ហើយក៏នៅគ្នាដាក់មេផាយបាត់ស្រមោលតែម្ដង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញអន្តរគមន៍នៅចំណុចកើតហេតុតំបន់អាងទឹកអូខៃដនដែលស្ថិតក្នុងភូមិសាស្ត្រភូមិរតនៈសុខសាន្ត សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមួយចំនួនបានចេញច្បាមមុខសញ្ញាតាមគោលដៅសង្ស័យ លទ្ធផលឃាត់បានជនសង្ស័យ៥នាក់ ១/-ឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ដកបានដាវសាំម៉ូរ៉ៃ១ដើម
លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា លុះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១ និង០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់បន្ថែមទៀត
ទី១/-ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ
ទី២/-ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ
ទី៣/-ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ
ទី៤/-ឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ
ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិយាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៤នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាព គប់ដុំថ្ម និងប្រើកាំបិត កាំទៅលើក្រុមជនរងគ្រោះខាងលើពិតប្រាកដមែន។
រំលឹកដែលថា នៅយប់ថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២២ ទំនើងចំនួន ២ ក្រុមបានវាយតប់គ្នានៅចំណុចខាងលើហើយឈានទៅដល់ការវាយតប់គ្នារហូតដល់បាត់បង់អាយុជីវិតម្នាក់ ក្រោយពេលកើតហេតុក្រុមក្មេងទាំងនោះបានរតគេចខ្លួនតែម្ដង ក្រោយមកត្រូវសមត្ថកិច្ចក្របួចបានទាំងអស់តែម្ដង បច្ចប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕ពៅរី