ខេត្តឧត្តរមានជ័យ: សង្វៀនជល់មាន់មួយកន្លែងនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកលេងជារៀងរាល់ថ្ងៃតែគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានបង្ក្រាបសោះឡើយគឺទុក្ខបណ្តែតបណ្តោយអោយបើលេងបានដោយសេរី។
បើតាមប្រភពព័ត៌មានបានអោយដឹងថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះគឺបើកលេងយូរណាស់មកហើយតែគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយហាក់បីដូចជាឆ្នាំងបាយរបស់សមត្ថកិច្ចអញ្ចឹង ក្នុងនោះដែរក៏គេស្គាល់ច្បាស់ថាម្ចាស់ទីតាំងល្បែងជល់មាន់នោះមានឈ្មោះ ឡេង ដែលរាល់ថ្ងៃនេះគេកំពុងតែគៀងគរក្រុមអ្នកញៀនល្បែងមកលេងទីតាំងរបស់ខ្លួនជារៀងរាល់ថ្ងៃ។
ក្នុងនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើកំពុងតែសំដែងនឹងការព្រួយបារម្មណ៍ចំពោះការរស់នៅរបស់ពួកគាត់ចំពោះបញ្ហាសេចក្តីសុខ សុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់ព្រោះថាបើទីតាំងណាមានបើកល្បែងស៊ីសងហើយទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន។
ដូច្នេះសូមសំណូមដល់លោក អធិការនគរបាលស្រុកត្រពាំងប្រាសាទ ជាពិសេសស្នងការនគរបាលខេត្តឧត្តរមានជ័យសូមមេត្តាមានវិធានការទប់ស្កាត់នឹងបង្ក្រាបដល់ក្រុមញៀនល្បែងទាំងនេះផងដើម្បីរក្សាការពារនូវភូមិឃុំមានសុវត្ថិភាពជូនដល់ពលរដ្ឋ៕





































